ក្រសួងសុខាភិបាលប្រទេសថៃមានរាយការណ៍កាលពីថ្ងៃអង្គារនេះថា ប្រទេសថៃបានរកឃើញនូវអ្នកឆ្លងវីរុសកូវីដថ្មីចំនួន១២៧ករណីបន្ថែមទៀតព្រមទាំងមានអ្នកស្លាប់ម្នាក់ទៀត។
កាលពីថ្ងៃចន្ទប្រទេសនេះបានរាយការណ៍ថាបានរកឃើញអ្នកស្លាប់បន្ថែមចំនួន១៣៦ករណីនិងមានមនុស្ស២នាក់ស្លាប់។
កាលពីការប្រកាសនៅថ្ងៃអង្គាររបស់ក្រសួងសុខាភិបាលប្រទេសនេះបានបញ្ជាក់ថារហូតមកដល់ពេលនេះចំនួនសរុបមានចំនួន ១,៦៥១ នាក់ហើយមនុស្សសរុប១០នាក់បានស្លាប់ដោយសារផ្ទុកនូវវីរុសមួយនេះ ចាប់តាំងពីករណីនេះបានកើតឡើងដំបូងនៅក្នុងប្រទេសនេះ ត្រូវបានគេរាយការណ៍នៅក្នុងខែមករា។
យោងតាមលោក Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលប្រយុទ្ធប្រឆាំងនិងជំងឺឆ្លង( Cov-19) បានអោយដឹងថាទីក្រុងបាងកកបានឈរនៅចំណាត់ថ្នាក់កំពូលនៃករណីនេះមាន ៧៩៦ ករណីបន្ទាប់មកគឺ ខេត្ត Nonthaburi (៧៩) ភូកេត (៥៥) និងយ៉ាឡា (៤៨) ។ មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនិងជំងឺឆ្លង( Cov-19)នេះបាន បានរាយការណ៍ខេត្តចំនួន ៦១ បានរងផលប៉ះពាល់នៃការឆ្លងវីរុសមួយនេះ៕ ប្រភព Bangkok POst
សម្រួលអត្ថបទដោយ៖SOEUR