រំភើបណាស់...ឯកឧត្តម ពេជ្រ ស្រស់ សម្រេចចិត្តទិញអង្ករ៦តោន ដើម្បីចែកជូនដល់បងប្អូន ដាច់ស្បៀង ពិសេសជូនដល់...
ស៊ីហៀង
-

នៅមុននេះបន្តិច ឯកឧត្តម ពេជ្រ ស្រស់ បានបង្ហោះសារយ៉ាងរំភើប ចែកជូនបងប្អូនឲ្យបានជ្រាបថា "ជួយប្រាប់តគ្នាផង ! ក្រៅពីទាមទារលើវិស័យធនាគារឲ្យជួយ សម្រួលដល់ពលរដ្ឋខ្មែរ ខ្ញុំ ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា សម្រេច ទិញអង្ករ ៦ តោន ដើម្បីចែកដល់បងប្អូន ដាច់ស្បៀងពិតប្រាកដក្នុងកាលៈទេសៈ នេះចំនួន ៣០០គ្រួសារ ដោយទទួលបាន នូវអង្ករ ២៥ គីឡូរក្រាម និងមីមួយកេស ជាពិសេសបងប្អូនរើសអេតចាយ និងបង ប្អូនប្រកបមុខរបរធាក់ស៊ីក្លូ ដូច្នេះសូមបង ប្អូនទាក់ទងមកលេខ 012 32 47 11 និង093 32 47 11។ សូមអរគុណ"។

ដំណឹងមួយនេះពិតជាធ្វើឲ្យបងប្អូន ប្រជាពលរដ្ឋ​លោកមានសេចក្តីត្រេកអរជាខ្លាំង ព្រោះតែពេលនេះពួកគាត់ពិតជាមានការលំបាកខ្លាំងណាស់ ទាំងបញ្ហាស្បៀង និងការបញ្ហាបំណុលនានា ដែលបញ្ហាទាំងអស់នេះ មកពីវីរុសកូវីដ ១៩ ដែលបានរាលត្បាតពេញពិភពលោក៕

ប្រភព៖ Pich Sros - ពេជ្រ ស្រស់