ទីក្រុងហាណូយ៖ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសវៀតណាមត្រូវការនាំចេញអង្ករ ប៉ុន្តែដើម្បីធានាសន្តិសុខស្បៀងក្នុងការនាំចេញគឺត្រូវតែមានការត្រួតពិនិត្យឱ្យបានហ្មត់ចត់។
យោងតាមសេចក្ដីជូនដំណឹងដែលផ្សាយលើគេហទំព័ររបស់រដ្ឋាភិបាល តំណាងរាស្ដ្រគឺលោក រុនឈុនហ្វូ (Ruan Chunfu)បានស្នើសុំឱ្យក្រសួងហិរញ្ញវត្ថុបម្រុងទុកអង្ករចំនួន ១៩០.០០០ តោននិងទុកស្រូវចំនួន៩០.០០០ តោននៅក្នុងឆ្នាំនេះ។
សេចក្ដីជូនដំណឹងក៏បានបញ្ជាក់ថាលោក រុនឈុនហ្វូ ក៏បានស្នើដល់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ឲ្យ ដាក់ផែនកាក្នុងការនាំចេញអង្ករឲ្យបានមុនថ្ងៃទី ៥ ខែមេសា។
អាជ្ញាធរបាននិយាយកាលពីចុងខែមីនាថាពួកគេនឹងស្តុកទុកអង្ករ ចំនួន ២៧០.០០០ តោនក្នុងនោះមានស្រូវចំនួន ៨០.០០០ តោនដើម្បីធានាថាការផ្គត់ផ្គង់ស្បៀងអាហារគ្រប់គ្រាន់នៅក្នុងប្រទេស ក្នុងករណីមានការរំខានដល់សង្វាក់ផ្គត់ផ្គង់ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមថ្មីដែលកំពុងតែបង្កឡើងនាពេលបច្ចុប្បន្ន។
ក្រសួងហិរញ្ញវត្ថុបានបញ្ជាក់នៅពេលនេះថាសន្តិសុខស្បៀងត្រូវតែចាត់ទុកជាអាទិភាពកំពូលហើយអង្ករចំនួន ១៩០.០០០ តោននឹងត្រូវប្រមូលនិងរក្សាទុកមុនថ្ងៃទី ១៥ ខែមិថុនា។
ប្រភព៖ Orientaldialy
សម្រួលអត្ថបទដោយ៖ SOEUR.