ទីក្រុងឡុងដ៍៖ ជំងឺរលាកសួតប្រភេទថ្មី(Covid-19) បានរីករាលដាលនៅទូទាំពិភពលោកក្នុងពេលឥលូវនេះរហូតដក់ ៨៥០.០០០ ករណី និងមានអ្នកស្លា ប់ច្រើនជាង ៤ ម៉ឺននាក់ ដោយក្នុងនោះមានអ្នកស្លា ប់វ័យក្មេងជាងគេម្នាក់នៅចក្រភពអង់គ្លេសផងដែរ។
យោងតាមសារព័ត៌មានក្នុងស្រុកបានឱ្យដឹងថាក្មេងប្រុសអាយុ ១៣ ឆ្នាំឈ្មោះអាប់ឌុលវ៉ា(Abdul Waha) បានស្លា ប់នៅមន្ទីរពេទ្យមហាវិទ្យាល័យឃីងនៅទីក្រុងឡុងដ៍ ហើយជាមួយគ្នានេះដែរខាងមន្ទីរពេទ្យមិនអនុញ្ញាតឱ្យក្រុមគ្រួសាររបស់គាត់មកអមដំណើររបស់គាត់បានទេដោយសារតែការព្រួយបារម្ភពីការឆ្លងវីរុសគួរឱ្យខ្លាចមួយនេះ។
ក្រុមគ្រួសារក្មេងប្រុសបាននិយាយថា Abdul waha "ចាប់ផ្តើមបង្ហាញរោគសញ្ញានិងពិបាកដកដង្ហើម" មុនពេលគាត់ត្រូវបានគេបញ្ចូនចូលមន្ទីរពេទ្យ។
គិតត្រឹមថ្ងៃទី ៣១ ខែមីនាមានករណីចំនួន ២៥.៤៧៤ ត្រូវបានបញ្ជាក់នៅក្នុងចក្រភពអង់គ្លេសដែលយ៉ាងហោចណាស់មានអ្នកស្លាប់ ១.៧៩៣ នាក់ដែលក្នុងនោះ ៣៨១ នាក់បានស្លាប់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។
ក្នុងស្ថានភាពនេះផងដែរកាលពីដើមថ្ងៃអង្គារនៅប៊ែលហ្សិកក្មេងស្រីអាយុ ១២ ឆ្នាំម្នាក់បាន ស្លាប់ដោយសារជំងឺរលាកសួតផ្លូវដង្ហើមថ្មីនេះ ការស្លា ប់នេះត្រូវបាន គេបញ្ជាក់ថាគឺជាជនរងគ្រោះដែលមានវ័យក្មេងជាងគេបំផុតនៅអឺរ៉ុប។
ប្រភព៖ CNA
សម្រួលអត្ថបទដោយ៖SOEUR.