គួរឱ្យអាណិតណាស់ ! គិលានុបដ្ឋាយិកាម្នាក់ត្រូវបានអ្នកជំងឺកូវីដម្នាក់វាយដំនិងខាំលើមុខរបស់គាត់ក្រោយបដិសេធមិនទទួលការព្យបាល
ស៊ីហៀង
-

អំឡុងពេលដែលពិភពលោកកំពុងតែប្រឈមជាមួយនឹងការបង្កឡើងនៃបញ្ហាវីរុសដ៏ធ្ងន់ធ្ងរមួយនេះ ក្រុមគ្រួពេទ្យនានាកំពុងតែបំពេញប្រតិបត្ដិការរបស់ខ្លួនយ៉ាងសស្រាក់សស្រាំ ក្នុងការព្យាបាលថែទំាអ្នកជំងឺយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។ ជាមួយគ្នានេះផងដែរក្នុងអំឡុងពេលដែលយើងកំពុងតែស្នាក់នៅក្នុងផ្ទះគឺយើងបានជួយគ្រូពេទ្យនិងគិលានុបដ្ឋាយិកាផងដែរ។ ផ្ទុយស្រឡះទៅវិញមានអ្នកជំងឺឆ្លងមួយចំនួនបែជាបដិសេធក្នុងការទទួលយកការព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យនិងបង្កជារបួសស្នាមទៅដល់ពួកគាត់ទៅទៀត។

យោងតាមសារព័ត៌មានZaobaoបានឱ្យដឹងថាជំងឺផ្ទុកកូវីត១៩ អាយុ៤៧ឆ្នាំម្នាក់នៅក្នុងទីក្រុងGuangzhouបានបដិសេធមិនសហការក្នុងការព្យាបាលនិងវាយធ្វើបាបគិលានុបដ្ឋាយិកាម្នាក់ដែលកំពុងចូលរួមព្យាបាលគាត់។

អ្នកជំងឺដែលបានវាយធ្វើបាបគិលានុបដ្ឋាយិកានោះមានឈ្មោះ Okonkwonwoye Chika Patrick មកពីប្រទេស នីហ្សេរីយ៉ាដែលបានចូលមកទីក្រុងក្វាងចូវកាលពីថ្ងៃទី ២០ ខែមីនានិងបានធ្វើតេស្តវិជ្ជមានចំពោះ Covid-19។ គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដើម្បីទទួលការព្យាបាលនៅថ្ងៃទី ២៣ ខែមីនាហើយនាពេលបច្ចុប្បន្នគាត់នៅតែមានជំងឺនេះនៅឡើយ ។

នៅថ្ងៃទី១ ខែមេសា ការិយាល័យសន្តិសុខសាធារណៈទីក្រុងក្វាងចូវបានទទួលព៏ត៌មានអំពីការការព្រមានរបស់អ្នកជំងឺនៅបន្ទប់លេខ៨ដែលមិនព្រមសហការជាមួយគ្រូពេទ្យនិងថែមទាំងវាយដំគិលានុបដ្ឋាយិកាឱ្យមានរបួសផងដែរ។

គិលានុបដ្ឋាយិការូបនោះបានទៅធ្វើតេស្ដឈាមពីអ្នកជំងឺម្នាក់នោះ ប៉ុន្ដែអ្នកជំងឺនោះបានបដិសេធនិងព្យាយាមដើរគេចចេញពីបន្ទប់អ្នកជំងឺ ដោយគិលានុបដ្ឋាយិកានោះបានព្យាយាមរារាំងនិងមិនឱ្យគាត់ចេញពីបន្ទប់ ប៉ុន្ដែត្រូវបានអ្នកជំងឺរូបនោះបានវាយនិងខំាមុខរបស់គាត់។

គិលានុបដ្ឋាយិកានោះត្រូវបានគេបញ្ជាក់ថាបានរងរបួសត្រូវមុខ កន្លែងក និងចង្កេះដែលជាហេតុធ្វើបង្កធ្វើឱ្យគាត់មានរបួសស្រាល។

ជនសង្ស័យក៏កំពុងស្ថិតក្នុងដាក់ក្នុងភាពដាច់ដោយឡែកពីអ្នកដទៃនិងព្យាបាលក្រោមការត្រួតពិនិត្យរបស់ប៉ូលីសផងដែរ។ នៅពេលការព្យាបាលត្រូវបានបញ្ចប់ប៉ូលីសនឹងចាត់វិធានការនិងផ្តន្ទាទោសជនសង្ស័យភ្លាមៗតាមច្បាប់និងបទប្បញ្ញត្តិនៃការបង្ការនិងព្យាបាលជំងឺឆ្លងច្បាប់ព្រហ្មទណ្ឌនិងច្បាប់រដ្ឋបាល។ ប្រភពWorldofbuzz

សម្រួលអត្ថបទដោយ៖SOEUR.