ញ៉ាក់សាច់ ! ភីលីពីនព្រមានបា ញ់សម្លា ប់ចំពោះប្រជាជនណាដែលក្បាលរឹង ចេញក្រៅផ្ទះ មិនស្ដាប់តាមការណ៍ណែនាំរបស់អាជ្ញាធរ
ស៊ីហៀង
-

ទីក្រុងម៉ានីល៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោឌូទើតេ បានដាក់ចេញនូវវិធានការណ៍មិនឱ្យប្រជាជនចេញមកក្រៅ អំឡុងពេលមានការរីករាលដាលនៃវីរុសកូវីដ១៩ ដើម្បីការពារទប់ស្កាត់ចំពោះវីរុសមួយនេះ ដោយលោកបានព្រមានយ៉ាងខ្លាំងៗថាចំពោះជនណាដែលរំ លោ ភបំ ពានចំពោះវិធានការណ៍របស់រដ្ឋាភិបាលហើយបង្កជាបញ្ហា រឹងទទឹងមិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរ នោះប្រជាជនទាំងនោះអាចនឹងត្រូវបានបា ញ់សម្លា ប់ភ្លាមៗ ហើយលោកបាននិយាយបន្ថែមទៀតថាការរំ លោ ភបំពា នលើបុគ្គលិកពេទ្យគឺជាបទឧក្រិដ្ឋ៏ធ្ងន់ធ្ងរដែលមិនអាចអត់ឱនបានឡើយ។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍លោក Duterte បាននិយាយថាវាជាការសំខាន់ណាស់ដែលមនុស្សគ្រប់រូបសហការនិងអនុវត្តតាមវិធានការណ៍ដែលដាក់ឱ្យនៅដាច់ដោយឡែកពីគ្នាខណៈដែលអាជ្ញាធរនិងមន្ទីរសុខាភិបានព្យាយាមកាត់បន្ថយល្បឿននៃការចម្លងមេរោគមួយនេះ។

ប្រទេសហ្វីលីពីនបានកត់ត្រាអ្នកស្លា ប់ដោយជំងឺឆ្លងវីរុសនេះមានចំនួន ៩៦ នាក់និងមានករណីអ្នកឆ្លងសរុបចំនួន ២.៣១១ នាក់ ហើយក្នុងរយះពេលបីសប្ដាហ៍កន្លងទៅនេះមានអ្នកឆ្លងតែ៣ ករណីតែប៉ុណ្ណោះ បើប្រៀបធៀបចំពោះថ្ងៃមុនៗទៅទៀត មានអ្នកឆ្លងរាប់រយនាក់ក្នុងមួយថ្ងៃៗ។

លោក Duterte បាននិយាយកាលពីល្ងាចថ្ងៃពុធថា "ស្ថានភាពនៃមេរោគនេះ វាកាន់តែអាក្រក់ទៅ ៗហើយ ដូច្នេះជាថ្មីម្តងទៀតខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអំពីស្ថានភាពធ្ងន់ធ្ងរដែលបង្កឡើង ហើយអ្នកទាំងអស់គ្នាត្រូវតែយកចិត្តទុកដាក់ស្តាប់ឱ្យមែនទែនជាថ្មីម្ដងទៀត"

"ខ្ញុំបានផ្ដល់បទបញ្ជារបស់ខ្ញុំទៅប៉ូលីសនិងយោធា…ក្នុងការចាត់វិធានការណ៍ដោយមិនឱ្យប្រជាជនចេញមកខាងក្រៅអំឡុងពេលផ្ទុះនៃមេរោគមួយនេះ ប្រសិនបើមានបញ្ហាដែលបង្កឡើងដោយប្រជាជនទាំងនោះក្នុងការមិនស្ដាប់តាមគោលការណ៍ណែនាំ ហើយអ្នកទាំងនោះវា យបកមកលើប៉ូលីស ឬ យោធាវិញក្នុងស្ថានភាពដែលមានគ្រោះថ្នាក់ ចូរបាញ់ស ម្លាប់ពួក"។

" ការបា ញ់សម្លា ប់គឺជំនួសនូវការទប់ស្កាត់ ក្នុងការបង្កបញ្ហា ហើយខ្ញុំនឹងកប់អ្នកទាំងនោះ" ។ តើអ្នកបានយល់ហើយឬនៅ? ៕ ប្រភពCNA

សម្រួលអត្ថបទដោយ៖ SOEUR.