ទីក្រុងម៉ាជីនី ប្រទេសឥណ្ឌូណេស៊ី៖ អាជ្ញាធរឥណ្ឌូនេស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ២ ខែមេសានេះថាបានដោះលែងអ្នកទោសប្រហែល ១៨.០០០ នាក់ដើម្បីបញ្ចៀសពីការរីករាលដាលនៃការឆ្លងវីរុសកូវីដ១៩ក្រោយពីអ្នកទោសទាំងនោះមានការព្រួយបារម្ភជាខ្លាំងអំពីការឆ្លងនៃជំងឺមួយនេះ។
ការដោះលែងអ្នកទោសដ៏ច្រើននេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីសមាគមន៍ប្រទេសអាស៊ីអាគ្នេយ៍បានអំពាវនាវដល់សមាជិកដែលជាប្រទេសដៃគូរគួរតែដោះលែងអ្នកទោស ប្រមាណជាង ៣ ម៉ឺននាក់ នៅក្នុងប្រទេសរបស់ខ្លួន។ ព្រោះអ្នកទោសទាំងនោះត្រូវទទួលរងសម្ពាធពីពន្ធនាគារដែលជាប់ទាក់ទងនឹងស្ថានភាពទីតាំងមិនស្អាតគ្មានអនាម័យនិងមានហានិភ័យខ្ពស់នៃកា ឆ្លងជំងឺនៅក្នុងគុកផងដែរ។
អង្គការសហប្រជាជាតិបានអំពាវនាវ ឲ្យប្រទេសនានាដោះលែងអ្នកទោសដែលងាយរងគ្រោះដោយសារជំងឺមួយនេះ ដោយប្រទេសអាហ្វហ្គានីស្ថានកាលពីសប្តាហ៍មុនបានប្រកាសថាខ្លួននឹងដោះលែងអ្នកទោសប្រមាណជាង ១ ម៉ឺននាក់។
អ្នកនាំពាក្យរបស់អគ្គនាយកដ្ឋានពន្ធធនាគារប្រទេសឥណ្ឌូនេស៊ីគឺលោក Rika Aprianti បាននិយាយថា “គោលដៅនៃការដោះលែងអ្នកទោសនៅក្នុងប្រទេសឥណ្ឌូនេស៊ីអាចលើសពី ៣០.០០០ នាក់ប៉ុន្តែការដោះលែងនេះវាអាចនឹងមានចំនួនច្រើនជាងនេះទៀតផង” ។ “ហើយនេះគឺជាផ្នែកមួយនៃផែនការរបស់ពួកយើងដើម្បីការពារការរីករាលដាលនៃវីរុសកូវីដ - ១៩ នៅក្នុងពន្ធនាគារ”៕ ប្រភព CNA
សម្រួលអត្ថបទដោយ៖SOEUR.