សហរដ្ឋអាមេរិកមានអ្នកស្លា ប់ដោយវីរុសកូវីដ - ១៩មានចំនួន ១.១៦៩ នាក់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ
ស៊ីហៀង
-

ការតាមដាននៃចំនួនអ្នកស្លា ប់ពីសាកលវិទ្យាល័យ Johns Hopkins បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ទី ២ ខែមេសា សហរដ្ឋអាមេរិកបានបង្ហាញថាចំនួនអ្នកស្លា ប់ដោយជម្ងឺ COVID-១៩ មានចំនួន ១.១៦៩ នាក់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះដែលវាជាចំនួនអ្នកស្លា ប់ក្នុងរយៈពេលមួយថ្ងៃខ្ពស់បំផុត ដែលចំនួនអ្នកស្លា ប់នៃវីរុសមួយនេះមានចំនួនខ្ពស់ជាងប្រទេសនានាលើពីភពលោកចាប់តាំងពីកកើតឡើងនៃជំងឺនេះ។

ការឆ្លុះបញ្ចាំងអំពីតួលេខនៃចំនួននៃការស្លា ប់នេះ ដែលបានរាយការណ៍ដោយសាកលវិទ្យាល័យ Johns Hopkins នៅចន្លោះម៉ោង ៨ និង ៣០ នាទីយប់ថ្ងៃពុធគឺមានចំនួនដូចគ្នានៅក្នុងថ្ងៃព្រហស្បតិ៍នេះដែរ។

កំណត់ត្រាគួរឱ្យញញើតនេះត្រូវបានគេកត់ត្រាចំពោះប្រទេសអ៊ីតាលីដែលមានមនុស្សចំនួន ៩៦៩ នាក់បានស្លា ប់ក្នុងរយះពេលតែមួយថ្ងៃផងដែរកាលពីថ្ងៃទី ២៧ ខែមីនា។

ឥឡូវនេះសហរដ្ឋអាមេរិកមានអ្នកស្លា ប់សរុបដោយសារជំងឺឆ្លងមេរោគកូរូណាចំនួន ៥.៩២៦ នាក់ចាប់តាំងពីមានការរាតត្បាតជំងឺនេះនៅក្នុងប្រទេសរបស់ខ្លួន។

.នៅទូទាំងពិភពលោកប្រទេសអ៊ីតាលីនៅតែជាប្រទេសមានចំនួនអ្នកស្លា ប់សរុបខ្ពស់ជាងគេបំផុតចំនួន ១៣.៩១៥ នាក់បានស្លា ប់ដោយសារជំងឺ ដោយប្រទេសដែលមានចំនួនអ្នកស្លា ប់សរុបបន្ទាប់គឺប្រទេសអេស្ប៉ាញដែលមានចំនួនអ្នកស្លា ប់ ១០.០០៣ នាក់។

សហរដ្ឋអាមេរិកក៏បានកត់ត្រាករណីអ្នកឆ្លងមេរោគនេះកាលពីថ្មីៗនេះជាង ៣ ម៉ឺនករណីនៃវីរុសកូវីដ -១៩ ក្នុងរយៈពេល ២៤ ម៉ោងដូចគ្នាដែលធ្វើឱ្យចំនួនករណីសរុបដែលត្រូវបានរាយការណ៍ជាផ្លូវការនៅក្នុងប្រទេសសហរដ្ឋអារមេរិចកើនឡើងដល់ជាង ២៤៣.០០០ នាក់នេះបើយោងតាមរបាយការណ៍របស់ Johns Hopkins ៕ ប្រភពCNA

សម្រួលអត្ថបទដោយ៖SOEUR.