ចំនួនអ្នកឆ្លងមេរោគកូរ៉ូណានៅប្រទេសអេស្ប៉ាញកើនឡើង១១៧.៧១០ករណី ជាមួយនិងអត្រានៃការថយចុះនៃចំនួនអ្នកស្លា ប់ក្នុងសប្ដាហ៍នេះ
ស៊ីហៀង
-

ទីក្រុងម៉ាឌ្រីដ៖នៅថ្ងៃទី៣ ខែមេសានេះ ប្រទេសអេស្ប៉ាញបានរាយការណ៍ពីស្ថានភាពអំពីវីរុសកូវីដ១៩នៅក្នុងប្រទេសរបស់ខ្លួនដោយបញ្ជាក់ថាអំពីចំនួនអ្នកឆ្លងមេរោគកូរូណានៅតែមានការកើនឡើងពីមួយទៅថ្ងៃទៅមួយថ្ងៃ ក៏ប៉ុន្ដែករណីនៃការស្លា ប់មានការថយចុះជាងថ្ងៃមុនៗទៅទៀត។

ក្រសួងសុខាភិបាលប្រទេសអេស្ប៉ាញបានបន្ថែមទៀតថាប្រទេសដែលស្ថិតក្នុងទ្វីបអឺរ៉ុបបានរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរជាងគេនោះគឺប្រទេសអ៊ីតាដែលមានមនុស្សស្លាប់ចំនួន ៩៣២នាក់ក្នុងរយះពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ។

កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននៅក្នុងប្រទេសអេស្ប៉ាញបានរាយការណ៍ថាមានអ្នកស្លា ប់ថ្មីនៃវីរុសកូវីដ១០មានចំនួន ៩៥០ នាក់ ហើយឥលូវនេះក្នុងប្រទេសអេស្ប៉ាញមានអ្នកស្លាប់សរុបចំនួន១០.៩៣៥នាក់។

ចំពោះករណីៗថ្មីជាច្រើនទៀតនៅក្នុងសប្ដាហ៍នេះក៏ត្រូវបានចុះបញ្ជីដែរប៉ុន្តែអត្រានៃចំនួនអ្នកស្លា ប់នៅក្នុងប្រទេសនេះមានការថយចុះជាងពេលមុនៗដោយចំនួននៃអ្នកឆ្លងសរុបនៃប្រទេសនេះមានកើនឡើងដល់១១៧.៧១០នាក់។

ប្រភពCNA

សម្រួលអត្ថបទដោយ៖SOEUR.