សោកសៅ បំផុត ! ប្រទេសចិនប្រារព្ធពិធីកាន់ទុក្ខចំពោះប្រជាជនរាប់ពាន់នាក់ដែលបានស្លា ប់ដោយសារជំងឺកូវីដ១៩
ស៊ីហៀង
-

ទីក្រុងប៉េកាំង៖ នៅថ្ងៃសៅរ៍ទី៤នេះប្រទេសចិនបានប្រារព្ធពិធីកាន់ទុកនូវមរណភាពចំពោះបុគ្គលរាប់ពាន់នាក់ដែលបានស្លា ប់ដោយសារការឆ្លងនៃជំងឺរលាកផ្លូវដង្ហើម ព្រមជាមួយនិងការបង្ហូតទង់ជាតិត្រឹមពាក់កណ្ដាលតាមដងផ្លូវនៅទូទាំងប្រទេសព្របទាំងបិទការកម្សាន្ដនានាផងដែរ។

ការកាន់ទុក្ខនៅថ្ងៃនេះគឺវាស្របជាមួយនឹងពិធីបុណ្យសែនផ្នូរឆេងម៉េងប្រចំាឆ្នាំរបស់ប្រជាជនចិនក្នុងការរំលឹកដឹងគុណទៅដល់បុព្វការីជនរបស់ពួកគេ។

នៅវេលាម៉ោង១០ម៉ោងក្នុងទីក្រុងប៉េកាំង ដោយប្រជាជនទាំងអស់បានបិទភ្នែកធ្វើការបួងសួងដោយភាពស្ងប់ស្ងាត់រយៈពេល ៣ នាទីដើម្បីកាន់ទុក្ខដល់អ្នកដែលបានស្លា ប់រួមទាំងបុគ្គលិកពេទ្យជួរមុខនិងគ្រូពេទ្យទាំងអស់។ ព្រមជាមួយនិងបទភ្លេងនៃការកាន់ទុក្ខគ្រប់ទីកន្លែងនៅក្នុងទីក្រុងទាំងមូលផងដែរ៕ ប្រភពCNA

សម្រួលអត្ថបទ៖SOEUR.