បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា អ៉ី សុខស្រៀង បានបង្ហោះសារថា អរគុណដល់ លោកយាយ ហៀង គឹមហៀក បងស្រី សេង ផល្លា បង ឡេង វណ្ណៈ ប្អូន សេង ដាវី និងបង ថោង រដ្ឋា ដែលបាននាំអង្ករ ៥០ការុង ចុះមកចែកជូនប្រជាពលរដ្ឋដោយផ្ទាល់ ចំនួន ២៤៩គ្រួសារ នៅក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំណុចក្រោយផ្សារកណ្ដាល តាមបណ្ដាលផ្លូវរថភ្លើង។

#ខ្ញុំព្រមទាំងប្រជាពលរដ្ឋទាំងអស់ សូមបួងសួងដល់វត្ថុសក្តិសិទ្ធិនៅលើកផែនដីទាំងអស់ សូមឲ្យតាមថែរក្សាគ្រួសារបង សេង ផល្លា និងម្ចាស់ទាន ព្រមទាំងសាច់ញាត់ទាំងអស់ រកទទួលទានមានបាន មានសេចក្ដីសុខចម្រើន ធ្វើដំណើរទីជិតទីឆ្ងាយ ឲ្យមានសុវត្ថិភាពគ្រប់ទីកន្លែង និងគ្រប់ពេលវេលា កុំឲ្យមានឆ្លងCOVID-19 ។បញ្ជាក់នៅសល់ : ៤ការុងសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋទីទ័លក្របន្តទៀត។. ២/៥/២០២០"។












មានវិដេអូ៖
ប្រភព៖ អ៉ី សុខស្រៀង