ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងមានការគាំទ្រ និងសាទរយ៉ាងខ្លាំងចំពោះការរឹតបន្តឹងច្បាប់ចរាចរណ៍ថ្មីនេះ
-

នេះបើយោងទៅតាមការផុសពីហ្វេសប៊ុកផេកផ្លូវការនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការលើកឡើងឲ្យដឹងថា ៖ មានបុគ្គលមួយចំនួនដែលមិនគោរពច្បាប់ តែងតែបង្ហាញអារម្មណ៍មិនពេញចិត្ត និងមិនសប្បាយចិត្តចំពោះការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍របស់សមត្ថកិច្ច ស្របពេលដែលអ្នកគោរពច្បាប់គាត់មានការគាំទ្រ និងសាទរយ៉ាងខ្លាំងចំពោះការរឹតបន្តឹងច្បាប់ចរាចរណ៍នេះ ជាពិសេសប្រជាពលរដ្ឋដែលធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ ដោយអ្នកបេីកបរមិនគោរពច្បាប់ លេីសល្បឿនកំណត់ និងបេីកបរក្នុងស្ថានភាពស្រវឹង ។ ល ។

ម្យ៉ាងវិញទៀតស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលសារគាំទ្រពីប្រជាពលរដ្ឋជាច្រេីនចំពោះវិធានការណ៍នៃការរឹតបន្តឹងច្បាប់ចរាចរណ៍នេះ ព្រោះពួកគាត់ផ្ទាល់ធ្លាប់ឆ្លងកាត់ការឈឺចាប់ ដោយបាត់បង់បងប្អូន សាច់ញាតិ និងមិត្តភ័ក្ត្រ ដែលបង្កឡេីងដោយបុគ្គលមួយចំនួនដែលបេីកបរមិនគោរពច្បាប់ ។

អ្នកដែលធ្លាប់ឆ្លងកាត់ការឈឺចាប់ និងបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួន ដោយសារគ្រោះថ្នាក់ចរាចរណ៍ គាត់ពិតជារីករាយណាស់សម្រាប់ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍នេះ ។ សូមចូលរួមគោរច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ