តារា TIKTOK អែ ណា ចូលខ្លួនបំភ្លឺការពិត តាមការកោះហៅរបស់សមត្ថកិច្ចហើយ ដោយនាងបានសារភាពថា...មានវិដេអូ
-

កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់លោក បានឲ្យដឹងថា "សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ស្រ្តីម្នាក់ឈ្មោះ គួក ស្រីណា ប្រេីប្រាស់គណនី TIKTOK ឈ្មោះ អែ ណា បានយកព័ត៌មានចាស់តាំងពីឆ្នាំ២០១៨ ដែលបានបេីកបរល្មេីសភ្លេីងសញ្ញាចរាចរណ៍ យកមកផុសខុសពីការពិតកាលពីព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ ធ្វេីឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ជាពិសេសគាត់បាននិយាយខុសពីការពិត មេីលងាយមកលេីសមត្ថកិច្វ និងធ្វេីឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់សមត្ថកិច្ចដែលបានខិតខំបំពេញភារកិច្ចក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ។

ស្ត្រីម្នាក់ឈ្មោះ គួក ស្រីណា បានចូលខ្លួនមកបំភ្លឺ តាមការកោះហៅរបស់សមត្ថកិច្ចការិយាល័យប្រឆាំងបទល្មេីសបច្ចេកវិទ្យាផែនសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីសួរនាំ ហេីយគាត់ក៏បានទទួលកំហុសទាំងស្រុង និងបានថតវីដេអូសុំទោសជាសាធារណ:ដល់ប្រជាពលរដ្ឋ ជាពិសេសសុំទោសដល់សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

ក្រោយពីសមត្ថកិច្ចបានធ្វេីការណែនាំ អប់រំ និងធ្វេីកិច្ចសន្យាដោយផ្តិតមេដៃរួចមក សមត្ថកិច្ចក៏បានឲ្យគាត់ត្រឡប់ទៅគេហដ្ឋានវិញ ។សូមផ្សព្វផ្សាយតែព័ត៌មានពិត និងចូលរួមសហការណ៍ទប់ស្កាត់រាល់ព័ត៌មានមិនពិត ៕


មានវិដេអូ៖


ប្រភព៖ Pheng Vannak News