សមាគមរោងចក្រកាត់ដេរកម្ពុជា ៖ រោងចក្រ ១៨០ហើយបានព្យួរការងារ ខណៈរោងចក្រ ៦០ទៀត នឹងឈានទៅរកការព្យួរ ហើយកម្មករ​ជិត២០​ម៉ឺននាក់ ​នឹងរងផល​ប៉ះពាល់​
សីហា
-

​ភ្នំពេញ​៖ យោងតាមការបញ្ជាក់របស់សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បានអះអាងថាសមាគមរោងចក្រកាត់ដេរនៅកម្ពុជា នៅថ្ងៃទី ០៤ ខែឧសភានេះ បានចេញលិខិតមួយរបស់ខ្លួនថា គិតមកទល់ពេលនេះ មានរោងចក្រចំនួន ១៨០ រោងចក្រហើយ បានព្យួរប្រតិបត្តិការរបស់ខ្លួន ហើយរោងចក្រចំនួន ៦០បន្ថែមទៀត នឹងឈានទៅរកការព្យួរដែរ ដែលកំពុងប៉ះពាល់ដល់កម្មករជាង ១៥ម៉ឺននាក់​។ ស្ថិត​ក្នុងកាលៈទេសៈ​ដ៏លំបាកនេះ សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ក៏នៅតែ​ទទូច​អំពាវនាវ​ជាថ្មីទៀត ទៅកាន់អ្នកបញ្ជាទិញ​ទាំងអស់ ឲ្យ​គោរព​តាមលក្ខខណ្ឌ​ទូទាត់​ប្រាក់​សម្រាប់​ទំនិញ​ដែលបាន​ទទួលរួចហើយ និង​ទំនីញដែលកំពុង​ដឹក​ទៅឲ្យ​អ្នកបញ្ជាទិញទាំងនោះ។

ក្នុងនោះដែរ ស្តីពីការអំពាវនាវដល់អ្នកបញ្ជាទិញដល់អ្នកបញ្ជាទិញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរពីកម្ពុជា បានឱ្យដឹងថា​ រោងចក្រ​ចំនួន ១៨០ បាន​ព្យួរប្រតិបត្តិការ​របស់ខ្លួន ហើយ​រោងចក្រ​ចំនួន ៦០បន្ថែម​ទៀត​​នឹងឈានទៅរក​ការព្យួរផងដែរ ដែលការផ្អាកបណ្តោះអាសន្ននេះក៏ ​កំពុងបង្ករ​ប៉ះពាល់​ដល់​កម្មករ​ជាង ១៥ម៉ឺននាក់​ដែលត្រូវបាន​ព្យួរការងារ​ជាបណ្តោះអាសន្ន។ លើសពីនេះ កម្មករ​ជិត ២០​ម៉ឺននាក់​ទៀត នឹង​ត្រូវព្យួរការងារ​នាពេលខាងមុខ​ឆាប់ៗនេះ។

យ៉ាងណាមិញ GMAC បានលើកឡើងថា ការព្យួរ​ការងារ​នេះ មិន​ច្បាស់លាស់​ថា នឹង​បន្តការងារ​វិញ​នៅពេលណា​ឡើយ ហើយ​កម្មករ​ជិត​២០​ម៉ឺន​នាក់ នឹងត្រូវ​ព្យួរការងារ​នាពេលខាងមុខ​ឆាប់ៗ​នេះ​។ វាមិន​ត្រឹមតែ​ប៉ះពាល់​កម្មករ​នោះទេ ប៉ុន្តែ​ថែមទាំង​ប៉ះពាល់​សមា​ជិក​គ្រួសារ​ប្រមាណ​២​លាន​នាក់​ផងដែរ ដែល​ពឹង​ផ្អែកលើ​ពួកគេ​ ៕