ព័ត៌មានសំខាន់! នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បញ្ជាឲ្យបញ្ឈប់ជាបន្ទាន់ក្នុងការបង់ប្រាក់ពិន័យនៅគោលដៅតាមដងផ្លូវ...
សីហា
-

បន្ទាប់​ពីការរឹតបន្តឹង​ច្បាប់​ចរាចរណ៍​កន្លងមកនេះ សមត្ថកិច្ច​អះអាង​ថា​ប្រជាពល​រដ្ឋបាន​ចូលរួម​ក្នុង​ការ​អនុវត្ត​ច្បាប់​ច្រើន ជាក់​ស្តែង​ការពាក់​មួក​សុវត្ថិភាព​មាន​ការ​កើន​ឡើង​ខ្ពស់​។ ដោយ​ឡែក​ទាក់​ទង​នឹង​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​តែ​ជួប​វិបត្តិកូវីដ១៩​នេះ​វិញ, លោក ហ៊ឹម យ៉ាន អគ្គស្នងការ​រងនគរ​បាលជាតិ បាន​បញ្ជាក់​នៅ​ថ្ងៃទី៣ ខែ​ឧសភា ​នេះ​ថា ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​តែ​ជួប​នឹង​វិបត្តិ​កូវីដ១៩​នេះ​ គឺដោយ​សារ​តែ​កូវីដ១៩ មិន​បាន​បណ្តាល​ឲ្យ​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​ស្លាប់​នៅ​ឡើយ​ទេ ចំណែក​គ្រោះ​ថ្នាក់​ចរាចរណ៍​វិញ​បាន​ឆក់​យក​ជីវិត​មនុស្ស​រាល់​ថ្ងៃ ជា​មធ្យម​ស្លាប់៥​នាក់​នៅ​ក្នុង​មួយ​ថ្ងៃ ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍។ 

ដោយឡែក អគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានចេញសារសំឡេងដ៏សំខាន់មួយ ដោយស្នើឱ្យលោកស្នងការ ស្នងការរង និង លោកនាយការិយាល័យចរាចរណ៍ផ្លូវគោកទូទាំងប្រទេស បញ្ឈប់ជាបន្ទាន់នូវការបង់ប្រាក់ពិន័យនៅគោលដៅតាមដងផ្លូវ ។

នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន សង្កត់ធ្ងន់ថា ពេលនេះ នៅមានការពិន័យនៅនឹងគោលដៅ ។ ដូច្នេះ ប្រសិនបើអស់លោកមិនអនុវត្តតាមការណែនាំនេះទេ គឺ ត្រូវទទួលខុសត្រូវចំពោះមុខថ្នាក់ដឹកនាំ ៕