នាំគ្នាជួយស៊ែរបងប្អូន ! ឧត្តមសេនីយ៍ ទី ចំរើនកុសល ប្រកាសថា សូមបងប្អូនប្រជាពលរដ្ឋប្រយ័ត្តចាញ់បោកបុគ្គលរូបនេះ
យោងទៅតាមគណនីហ្វេសប៊ុកផេករបស់ ឧត្តមសេនីយ៍ ទី ចំរើនកុសល បានធ្វើការផុសឲ្យដឹងថា ៖ ខ្ញុំសូមជម្រាបថា បុគ្គលម្នាក់នេះបានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ ឯកឧត្តម ឧត្តមសេនីយ៍ ចាន់ កុសល បានអះអាងប្រាប់ខ្ញុំថាខ្លួនមានតួនាទីជាអគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកព្រហ្មទណ្ឌកម្រឹតធ្ងន់។ សូមបងប្អូនប្រជាពលរដ្ឋប្រយ័ត្តចាញ់បោកបុគ្គលរូបនេះ !!! ព្រោះថាអគ្គស្នងការងនគរបាលជាតិគ្មានឈ្មោះនេះទេ។

ឧត្តមសេនីយ៍ ទី ចំរើនកុសល
ជាមួយគ្នានេះ ខ្ញុំបាទស្នើសុំដល់សមត្ថកិច្ចជំនាញមេត្តាស្វែងរក បុគ្គលរូបនេះនិងចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់ ជៀសវាងមានប្រជាពលរដ្ឋចាញ់បោកនាំអោយខាតបង់ទ្រព្យសម្បត្តិដោយប្រការណាមួយ។ នាំគ្នាសែរបងប្អូន ! សូមអរគុណ៕




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។