តារាចម្រៀងដ៏ល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ ឆាយ វីរៈយុទ្ធ និងកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិមានទុក្ខយ៉ាងក្រៀមក្រំ ខណៈពេលដែលលោកយាយជាទីស្រលាញ់របស់លោក ទាំងពីរបានលាចាកលោកទៅ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ ១០៥ឆ្នាំ ដោយជរាពាធ។

នៅក្នុងគណនីហ្វេសប៊ុករបស់លោក ឆាយ វីរៈយុទ្ធ Chhay Virakyuth បានបង្ហោះសារថា"លោកយាយបង្កើតរបស់ខ្ញុំបាទឧបាសិកា វ៉ា បុប្ផា បានទទួលអនិច្ចកម្មក្នុងជន្មាយុ ( ១០៥ឆ្នាំ ) ថ្ងៃអង្គារ ១៥ កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ០៤: ៤២នាទី រសៀល
សពឧបាសិកា វ៉ា បុប្ផា បានដំកល់នៅគេហដ្ឋានឪពុក ម្តាយ របស់ខ្ញុំនៅស្រុកកំណើត ភូមិពោធិសាលា២ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម អស្រ័យហេតុនេះដូចរៀបរាប់ខាងលើ សូមជំរាបជូនបងប្អូនជិតឆ្ងាយនិងមិត្តភក្តិមេត្តាអធ្យាស្រ័យជ្រាបជាដំណឹង សូមអរគុណ???"។

នៅថ្ងៃនេះលោកក៏បានបង្ហោះសារទាំងអួលដើមករ និងជូនដំណើរលោកយាយជាចុងក្រោយ លោកក៏រៀបរាប់ថា "ជូនដំណើរលោកយាយ វ៉ា បុប្ផា ជាលើកចុងក្រោយ ???"។




ប្រភព៖ ឆាយ វីរៈយុទ្ធ Chhay Virakyuth