ធ្លាប់ជាប់ពន្ធនាគារម្តងហើយ មិនរាង ចេញមកវិញ លួចដដែល ចុងក្រោយចូលគុកសារជាថ្មី...
-

ខេត្តកណ្តាល៖ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១០ និង១៥នាទី សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ លួចគោ នៅចំណុចភូមិ​ បឹង​​ឃុំ​ រការ​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល។ ជនសង្ស័យមានឈ្មោះថា ឈ្មោះ​ សេន​ ចាន់ទួត​ ភេទ​ ប្រុស​ អាយុ​២៨ឆ្នាំ​មានទីលំនៅភូមិ​ រលួស​ ឃុំ​ ដេីមឬស​ ស្រុកកណ្តាលស្ទឹង​ខេត្ត​ កណ្ដាល​ មុខ​របរ​មិនពិតប្រាកដ​ ធ្លាប់​ជាប់​ពន្ធនាគារខេត្តកំពង់ស្ពឺ​រយៈពេល១៨ខែ ពីបទលួច សត្វគោ។

ជនរងគ្រោះមានឈ្មោះថា ស៊ុំ​ សុង​ ភេទ​ប្រុស​ អាយុ​ ៤៩​ ឆ្នាំ​ មានទីលំនៅភូមិ​ សរមាំង​ ឃុំ​ ក្រាំង​ម្កាក់​ ស្រុក​ អង្គស្នួល ខេត្ត​កណ្ដាល​ មុខ​របរ​ កសិករ​។

វត្ថុតាង៖ សត្វគោ០១ក្បាលរបស់ជនរងគ្រោះ 

សភាពរឿងហេតុ នៅថ្ងៃទី​ខែឆ្នាំកេីតហេតុខាង​លេីជនសង្ស័យបានឃេីញ មេគោ១ក្បាលសម្បុរស ដែលម្ចាស់​គេលែងចោលនៅម្តុំមាត់ស្ទឹង​ ដោយឃេីញសភាពស្ងាត់គ្មានម្ចាស់ទេីបជនសង្ស័យ លួចដឹកមកក្នុងភូមិឃុំកេីត​ហេតុ​ ហេីយមកផ្ញេីនៅផ្ទះអ៊ុំស្រីម្នាក់ពុំស្គាល់ឈ្មោះ​ ហេីយប្រាប់ថា ខ្ញុំទៅរករ៉ឺម៉កដឹកសិន​ ហេីយក៏ដេីរទៅរកឈ្មោះ​ ហ្គិត ដេីម្បីឲ្យជូនខ្លួនទៅផ្ទះដោយប្រាប់ឈ្មោះហ្គិតថាខ្លួនទេីបមកពីសុីឈ្នួលដឹកគោឲ្យគេ​ ពេលនោះឈ្មោះហ្គិត បានជូនជនសង្ស័យ​ទៅផ្ទះស្ថិតនៅភូមិ​រលួស​ ឃុំ​ដេីមឬស​ ស្រុកកណ្តាលស្ទឹង​ តែពេលទៅដល់ពាក់ភូមិរំលិចឃុំ​ ដេីមឬស​ ជនសង្ស័យ​ ក៏សុំចុះ​ ហេីយ​ឈ្មោះ​ហ្គិតក៏ជិះទៅផ្ទះវិញ​ រួចទៅរាយការណ៍ ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំរការ​ ភ្លាម​នោះ​កម្លាំង ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ ឃុំរការ​សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាល​ឃុំដេីមឬសបាន ធ្វេីការ​ឃាត់​ខ្លួន​បញ្ជូន​ជនសង្ស័យ​មក​កាន់​អធិការ​ដ្ឋាន​នគរបាល​ ស្រុកកណ្តាលស្ទឹង ​ដេីម្បី​ចាត់​ការ​បន្តតាម​នីតិវិធី​។

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល