បងប្អូនមហាជន ជ្រាបហើយថា នាពេលប៉ុន្មានថ្ងៃមកនេះ ប៉ូលីសចរាចរណ៍ បានធ្វើការរឹតបន្តឹងច្បាប់ថ្មី ដែលធ្វើឲ្យមហាជន ជាច្រើនមានការគាំទ្រ និងខ្លះទៀតមិនគំទ្រ តែសមត្ថកិច្ចធ្វើយ៉ាងនេះ គឺដើម្បីសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ ទាំងអស់គ្នាឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះការធ្វើដំណើរតាមដងវិថី គឺយើងមិនអាចដឹងច្បាស់បានទេថា និងជួបរឿងអ្វី នៅពេលណានោះ។

ក្នុងការរឹតបន្តឹងច្បាប់នេះផងដែរ បានធ្វើឲ្យមហាជន គាត់មានការប្រុងប្រយ័ត្ន និងការខ្លួនបានល្អ ជាងមុន ទោះបីជាមិនទាន់បាន១០០ភាគរយក៏ពិតមែន តែក៏បានប្រសើរឡើងជាលំដាប់ នេះដោយសារតែការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច។ ដោយឡែក អ្វីដែលធ្វើឲ្យមហាជនកាន់តែគាំទ្រទៅទៀតនោះ គឺការផាកពិន័យទៅលើបុគ្គលដែលបើកបរក្នុងពេលស្រវឹងស្រា។ នៅក្នុងគណនីហ្វេសប៊ុករបស់លោកផែង វណ្ណៈ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងថា "ខ្ញុំពេញចិត្តណាស់ដែលមន្ត្រីចរាចរណ៍ ផាកជនប្រមឹកបេីកបរ រថយន្ដធុនតូចរហូតដល់ ២លានរៀល ។ ព្រោះពួកប្រមឹកបេីកបរបែបនេះហេីយ ដែលតែងតែឆក់យកជីវិតជនស្លូតត្រង់តាមដងផ្លូវស្ទើរតែរាល់ថ្ងៃ ។ សូមគាំទ្រ អោយសមត្ថកិច្ចផាកពួកប្រមឹកបេីកបរអោយខ្លាំងៗ ដេីម្បីសង្គ្រោះជីវិតពលរដ្ឋធ្វេីដំណេីរតាមដងផ្លូវ "៕






ប្រភព៖ Pheng Vannak News