គាំទ្រ ប៉ូលិសគំរូ ចេះយល់ពីអ្នកក្រ ! លោកវរសេនីយ៍ឯក សែម គន្ធា ឲ្យមួកសុវត្ថិភាពចំនួន២ទៅប្តីប្រពន្ធ ដែលមានជីវភាពខ្វះខាត ក្នុងពេលចុះរឹតបន្ដឹងច្បាប់ចរាចរណ៍
-

ភ្នំពេញ៖ លោកវរសេនីយ៍ឯក សែម គន្ធា ស្នងការរងទទួលដឹកនាំខណ្ឌជ្រោយចង្វារ បានចុះដឹកនាំការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ លោកស្នងការរងក៏បាននាំយកអាវពន្លឺចែកដល់មន្ត្រីអនុវត្តច្បាប់ ចែកភេសជ្ជៈ ជូនដល់មន្ត្រីអនុវត្តច្បាប់ ។

អំឡុងពេលចុះរឹតបន្តឹងច្បាប់ ដោយមើលឃើញពលរដ្ឋ២នាក់ប្តីប្រពន្ធ មានជីវភាពខ្វះខាត បើកម៉ូតូមិនមានពាក់មួកសុវត្ថិភាព និងបំពាក់កញ្ជក់ត្រឹមត្រូវ លោកវរសេនីយ៍ឯក​ សែម​ គន្ធា បានធ្វើការណែនាំពន្យល់ពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និងថែមទាំងឲ្យមួកសុវត្ថិភាពចំនួន២ សំរាប់ពាក់ក្នុងការធ្វើដំណើរផងដែរ៕