ឯកឧត្តម ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលរូបលោកតែងតែជួយដល់ជនទីទាល់ក្រ ពិសេសគឺនៅពេលដែលរូបលោកឃើញបងប្អូនស្ថិតនៅក្នុងស្ថានភាពលំបាក ខណៈពេលមានជំងឺកូវីដ១៩នេះ ។ ឯកឧត្តម ពេជ្រ ស្រស់ បានជួយជាស្បៀង ដល់បងប្អូនប្រជាជន ក្រីក្រ ដែលពួកគាត់កំពុងតែត្រូវការជំនួយពីសប្បុរសជន ។ រូបលោកតែងតែយកស្បៀង ទៅជូនដល់បងប្អូន ក្រីក្រ និងសួរសុខទុក្ខរបស់ពួកគាត់ ខ្លាចពួកគាត់មានការលំបាក ឬ ក៏មានបញ្ហាខ្វះស្បៀងបរិភោគ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោក បានបង្ហោះសារ នៅលើបណ្តាញសង្គម ដោយភ្ជាប់យ៉ាងខ្លីថា "ហោះទៅដល់ទីណា ក៏គ្មានក្តីសុខដែរ....បើយើងមិនស្វែងរកសេចក្តីសុខពីក្នុងខ្លួនឯង...ហើយសេចក្តី សុខកើតចេញពីចិត្តស្ងប់ ចិត្តស្ងប់ កើតចេញពីការចម្រើនសតិឲ្យនៅជាសាមញ្ញៗធម្មតា។ ពេជ្រ ស្រស់"។

ជាការពិតណាស់ លើលោកយើងនេះ គ្មានអ្វីសំខាន់ដូច ជាមានសេចក្តីសុខ ក្នុងខ្លួននោះទេ ទោះបីជាអ្នកមានទ្រព្យសម្បត្តិច្រើនប៉ុណ្ណា បើអ្នកគ្មានសេចក្តីសុខនោះ អ្នកនិងជួបនិងវិបត្តិ ឬ ជួបនឹងបញ្ហាមិនចេះចប់មិនចេះហើយ ព្រោះតែចិត្តរបស់អ្នកគ្មានថ្ងៃនិងស្ងប់សុខនោះ៕







ប្រភព៖ Pich Sros - ពេជ្រ ស្រស់