មនុស្ស៤នាក់ ដែលត្រឡប់ពីគុយវ៉េត ហើយបាត់ខ្លួននោះ ពេលនេះរកឃើញ នៅខេត្ត...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០នេះ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា មនុស្ស៤នាក់ ដែលត្រឡប់ពីប្រទេសគុយវេត ហើយបានបាត់ខ្លួនកាលពីថ្ងៃម្សិលមិញនោះ ពេលនេះត្រូវបានរកឃើញហើយ នៅក្នុងខេត្តសៀមរាម។

លោកស្រីបានប្រាប់បន្តទៀតថា មនុស្សទាំង៤នាក់នោះ គឺជាជនជាតិខ្មែរ ដែលបានគេចខ្លួនដោយខ្លួនឯង ចេញពីមណ្ឌលចត្តាឡីស័ក្ត។ លោកស្រី ឱ វណ្ណឌីន បានបន្ថែមទៀតថា ទោះជាយ៉ាងនេះក្តី មន្ទីរសុខាភិបាលខេត្តសៀមរាប បានរកឃេីញនិងកំពុងតែដាក់អ្នកទាំងបួននាក់នេះ នៅចត្តាឡីស័កក្នុងមន្ទីរពេទ្យខេត្តសៀមរាបតែម្តង។

គួរបញ្ជាក់ផងដែរ កម្ពុជាយើងបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន១២២ករណី ដោយបានធ្វើការព្យាបាលជាសះស្បើយចំនួន១២០ករណីហើយ នៅសល់តែ២នាក់ប៉ុណ្ណោះ ដែលកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។