ខ្លាំងបាត់! មនុស្ស៤នាក់ ដែលត្រឡប់ពីប្រទេសគុយវ៉េត ហើយនាំគ្នាគេចខ្លួន ចេញពីមណ្ឌលចត្តាឡីស័កនៅភ្នំពេញ ពេលនេះត្រូវបានរកឃើញនៅខេត្តសៀមរាប
ភ្នំពេញ៖ យោងតាមលោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ឱ្យដឹងថា មនុស្ស៤នាក់ ដែលត្រឡប់ពីប្រទេសគុយវ៉េត ហើយបានបាត់ខ្លួនកាលពីម្សិលមិញនេះ ពេលដែលក្រសួងសុខាភិបាលដាក់ឱ្យធ្វើចត្តាឡីស័កដើម្បីតាមដានសុខភាពនៅរាជធានីភ្នំពេញ ត្រូវបានរកឃើញហើយ នៅក្នុងខេត្តសៀមរាប។
.jpg?1589119817)
មនុស្សទាំង ៤នាក់នោះ គឺជាជនជាតិខ្មែរ ដែលបានគេចខ្លួនដោយខ្លួនឯង ចេញពីមណ្ឌលចត្តាឡីស័ក។ ទោះជាយ៉ាងនេះក្តី មន្ទីរសុខាភិបាលខេត្តសៀមរាប បានរកឃេីញនិងកំពុងតែដាក់អ្នកទាំងបួននាក់នេះ នៅចត្តាឡីស័កក្នុងមន្ទីរពេទ្យខេត្តសៀមរាបតែម្តង ៕
.jpg?1589119824)
.jpg?1589119824)
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។