រត់ជ្រែកជើងគ្នាព្រៀត...ស៊យមែន កំពុងតែអ៊ុតមើលសន្លឹកបៀរឆ្ងាញ់ភ្នែកផង ស្រាប់តែបងប៉ូលីសទៅដល់ មានអីចែកផ្លូវគ្នារត់សឹងមិនទាន់
-

ស្រុកខ្សាច់កណ្ដាល៖ កាលពីថ្ងៃទី០៨ ខែឧសភា វេលាម៉ោង១៥ និង៣០នាទី សមត្ថកិច្ចចុះបង្រ្កាបល្បែងស៊ីសង​ (បៀរ) មួយកន្លែងដែលមានទីតាំងនៅចំណុចផ្ទះឈ្មោះគីម ហុង ភូមិពុកឬស្សីកណ្តា ល ឃុំ ពុកឬស្សី ស្រុកខ្សាច់កណ្ដាល។

ជនសង្ស័យមានឈ្មោះថា ឈ្មោះ គីម ហុង ភេទ ប្រុស អាយុ៤១ ឆ្នាំ ជនជាតិខ្មែរមុខរបរ លក់ការហ្វេ មានទីលំនៅភូមិឃុំកើតហេតុ ម្ចាស់ ផ្ទះអ្នកចាត់ចែង (ឃាត់ខ្លួន)។

វត្ថុតាងចាប់បានរួមមាន ៖ - កន្ទេល ចំនួន០១ - កំរាល ចំនួន ០២ - សន្លឹកបៀចំនួន១៤៩សន្លឹក - ស្បែកជើង ៥គូរ ។

សភាពរឿងហេតុ នៅថ្ងៃទី០៨.០៥.២០២០វេលាម៉ោង ១៥.៣០នាទីកម្លាំងអធិការដ្ឋាននគរបាលស្រុកសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រែកតាមាក់ បានចុះបង្ក្រាប ល្បែងស៊ីសង (បៀរ) នៅចំណុចផ្ទះលក់ការហ្វេឈ្មោះ គីម ហុង ពេលបង្ក្រាប អ្នកលេងបានរត់គេចខ្លួនអស់ ។ កម្លាំងសមត្ថកិច្ចក៏ ចាប់យកវត្ថុតាង និងឃាត់ខ្លួនម្ចាស់ផ្ទះឈ្មោះ គីម ហុង ជាអ្នកចាត់ចែង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការ តាមនីតិវិធី៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល