ជូនពរអ្នកមីងគាត់ឆាប់ជាសះស្បើយ...អ្នកមេម៉ាយរូបស្រស់ Love Riya ជួបទុក្ខ ខណៈដែលអ្នកម្តាយជាទីស្រលាញ់ ឈឺជាទម្ងន់
ភ្នំពេញ៖ អ្នកនាង Love Riya ដែលអ្នកលក់ឡេដ៏ល្បីឈ្មោះ ពេញបណ្តាញសង្គមហ្វេសប៊ុក និងទទួលបានការគាំទ្រ យ៉ាងខ្លាំងពីសំណាក់មហាជន ពិសេសមួយរយៈចុងក្រោយនេះ អ្នកមេម៉ាយកូនមួយម្នាក់នេះ ត្រូវបានសង្កេតឃើថា ហាក់មានទីផ្សារយ៉ាងខ្លាំង ទាំងកម្មវិធីទូរទស្សន៍ និងការថតសំអាងការ ដែលបានអញ្ជើញអ្នកនាងចូលរួមផ្តល់សំណើចដល់ពុកម៉ែបងប្អូនទាំងអស់គ្នា។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ អ្នកមេម៉ាយរូបស្រស់ Love Riya ក៏បានបង្ហោះរូបភាពអ្នកម្តាយ ជាទីស្រលាញ់របស់អ្នកនាង ដែលកំពុងតែមានបញ្ហាសុខភាព ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាលជំងឺ។ នៅក្នុងការបង្ហោះសាររបស់អ្នកនាង មិនបានបញ្ជាក់ថា ម្តាយអ្នកនាង គាត់មានជំងឺអ្វីនោះឡើយ។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនមហាជន ក៏ដូចហ្វេនៗរបស់អ្នកនាង បានជូនពរដល់អ្នកម្តាយរបស់អ្នកនាង ឲ្យគាត់ឆាប់ជាសះស្បើយ និងមានសុខភាពល្អចាប់ពីពេលនេះតទៅផងដែរ៕








ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។