ជីវិតដ៏កំសត់របស់លោកយាយចំណាស់ម្នាក់ ដែលគាត់រាល់ថ្ងៃរស់នៅក្នុងខ្ទមចាស់តែម្នាក់ គ្មានទីពឹង ហើយថែមទាំងងងឹតភ្នែក អស់រយពេលជាង៣០ឆ្នាំមកហើយ។ រាល់ថ្ងៃលោកយាយគាត់រស់ដោយសារតែបានការជួយពីបងប្អូនជិតខាង ដែលបានជួយទំនុកបំរុង ឲ្យម្ហូបអាហារ និងគ្រឿងបរិភោគតិចតួច ដល់គាត់។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោក ស្រេន វុធថា បានរៀបរាប់ថា "សូមបងប្អូនកុំអូសរំលង មេត្តាជួយស៊ែម្នាក់១ផង ក្រែងដឹងដល់បង ប្អូនសប្បុរសជនដែលមានធន់ធាន អាចជួយគាត់បាន។ លោកយាយ រស់នៅក្នុងស្ថានភាពលំបាកគ្រប់បែបយ៉ាង ដោយ សារភ្នែកគាត់ទាំងពីរងងឹតអស់៣៥ឆ្នាំហើយ ដូច្នេះទើបលោក យាយពិបាកក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិត លោកយាយគ្មាន សាច់ញាតិនោះទេ គឺបានអ្នកជិតខាងជួយផ្ដល់អាហារអោយគាត់ ដូចនេះសូមបងប្អូនជួយគាត់ម្នាក់បន្តិចផង ទៅតាមទឹកចិត្តរបស់បង ប្អូន លោកយាយរស់នៅភូមិ រលាំងគ្រឿល ឃុំរលាំងគ្រឿល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ 081606868 0316131000"។

មានវិដេអូ៖
ប្រភព៖ ស្រេន វុធថា