លោកឧកញ៉ា ទៀ វិចិត្រ ស្នើសុំសមត្ថកិច្ច ជួយនាំខ្លួនគាត់យកមកធ្វើការណែនាំ...
មហាជន ប្រាកដជាបានស្គាល់លោកឧកញ៉ាចិត្តធម៏ ទៀ វិចិត្រ ដែលរូបលោកតែងតែជួយដល់សង្គម និងចាស់ជរាយ៉ាងច្រើន នាពេលកន្លងមក។ លោកក៏បុគ្គលម្នាក់ ដែលបានជួយអភិរក្សសត្វព្រៃ ឲ្យមានទីកន្លែងរស់នៅក្នុងត្រឹមត្រូវ គេផុតពីដៃជនកំណាចមួយចំនួនដែលតែងតែគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន ទៅបំផ្លាញសត្វព្រៃ ។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ឧកញ៉ា ទៀ វិចិត្រ បានបង្ហោះសារ ថា "ខ្ញុំខំប្រឹងអភិរក្សណាស់ តែបងខំប្រឹងបំផ្លាញសត្វកម្រៗទៅវិញ !! ខ្ញុំមិនសប្បាយចិត្តសោះ សូមបងៗសមត្ថកិច្ចជួយនាំខ្លួនគាត់យកមកធ្វើការណែនាំផងបាទ ? ទៀ វិចិត្រ"។





ប្រភព៖ ទៀ វិចិត្រ TEA VICHET
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។