ស្នងការនគរបាលខេត្តកណ្ដាល ៖ មន្រ្តីនគរបាលចរាចរណ៍ មិនត្រូវឃាត់អ្នកបើកបរឲ្យឈប់ដើម្បីសួរនាំរកចំណុចល្មើសនោះទេ តែបើ...
-

កណ្ដាល៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា​ ឆ្នាំ២០២០នេះ ស្នងការនគរបាលខេត្តកណ្ដាល ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត បានប្រាប់ទៅកាន់មន្រ្តីនគរបាលចរាចរណ៍ខេត្តកណ្ដាលទាំងអស់ ថា  មិនត្រូវឃាត់អ្នកបើកបរឱ្យឈប់ ដើម្បីសួរនាំរកចំណុចល្មើសនោះទេ ល្គឹកណាឃើញខុសជាក់ស្ដែងទើបអាចឃាត់ត្រួតពិនិត្យបាន។

ជាមួយគ្នានោះផងដែរ ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ក៏បានណែនាំដល់មន្ត្រីនគរបាលចរាចរណ៍ទាំងអស់ ហាមដាច់ខាតធ្វើការផាកពិន័យទៅលើរថយន្ត ដែលប្រជាពលរដ្ឋទើបទិញថ្មីៗ មិនទាន់មានស្លាកលេខ ក្នុងករណីពួកគាត់មានឯកសារបញ្ជាក់ត្រឹមត្រូវ។

លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត សូមឲ្យបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា មិនត្រូវបើកបរល្មើសច្បាប់នោះទេ ចំពោះករណីមន្ត្រីនគរបាលណាម្នាក់បើកបរមិនគោរពច្បាប់នឹង ត្រូវធ្វើការផាកពិន័យដូចប្រជាពលរដ្ឋ មួយផ្នែកទៀតត្រូវអនុវត្តវិន័យកងកម្លាំងផងដែរ៕