ឯកឧត្តមពេជ្រ ស្រស់ ដែលជាពុកម៉ែ បងប្អូនបានស្គាល់ ជាច្រើន តាមរយៈការចុះជួយដល់ជនទីទាល់ក្រ និងបាននាំយកអំណោយ ទៅចែកជូនដល់បងប្អូននៅកន្លែងគំនរសំរាម នាពេលកន្លងមកនោះ ក៏បានប្រកាសថា "លោកនឹងឈប់ចុះ ធ្វើការងារក្នុងនាមជាសមាជិកឧត្តម ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ទៀតហើយដរាបណារឿងពិតពីក្រោយ នៃការដកឯកឧត្តម William Guang មិនបង្ហាញជាសាធារណៈ។

ខ្លឹមសារនៅក្នុងគណនីហ្វេសប៊ុករបស់លោក ដែលបានបង្ហោះនៅមុននេះបន្តិចថា "នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ខ្ញុំបាទបានចូល រួមប្រជុំវិសាមញ្ញរបស់ឧត្តម ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់ យោបល់លើប្រធានបទអំពី ការបញ្ចប់តំណែងសមាជិក ឧត្តមក្រុមប្រឹក្សាពិគ្រោះនិង ផ្តល់យោបល់ ដោយនៅក្នុង កិច្ចប្រជុំនេះផងដែរ ខ្ញុំក៏បាន ធ្វើកត់សម្គាល់ឃើញថា ការ បញ្ចប់តំណែងសមាជិករបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និង ផ្តល់យោបល់កន្លងមកមិនបាន ឆ្លងកាត់ការតស៊ូមតិផ្នែកនីតិកម្ម ឲ្យបានច្បាស់លាស់នោះឡើយ។ហើយការបញ្ចប់តំណែងនោះ គឺ ធ្វើឡើងយ៉ាងតក់ក្រហល់បំផុត ដែលនាំឲ្យប៉ះពាល់ដល់សិទ្ធិនិង សេចក្តីថ្លៃថ្នូររបស់ប្រតិភូសាម៉ីខ្លួន ព្រមទាំងយន្តការឧត្តមក្រុមប្រឹក្សា ពិគ្រោះនិងផ្តល់យោបល់ទាំងមូល តែម្តង ហើយក្នុងកិច្ចប្រជុំខ្ញុំក៏បាន ប្រកាសហើយដែរថា ខ្ញុំនឹងឈប់ចុះ ធ្វើការងារក្នុងនាមជាសមាជិកឧត្តម ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ទៀតហើយដរាបណារឿងពិតពីក្រោយ នៃការដកឯកឧត្តម William Guang មិនបង្ហាញជាសាធារណៈ។ ពេជ្រ ស្រស់ ១៣/០៥/២០២០"។










ប្រភព៖ ពេជ្រ ស្រស់