ហួសចិត្ត...ប្តីតាមទាន់ប្រពន្ធ កំពុងតែអោបថើប និងឡើងឋានសួគ៏ យ៉ាងមានក្តីសុខ ជាមួយប្រុសស្នេហ៍ក្នុងបន្ទប់ជួលនោះ ខ្ទប់ទ្វារប្តឹងសមត្ថកិច្ច និងប្តឹងលះលែងភ្លាមៗមិនចាំយូរ...
-

ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ មានហេតុការណ៍មួយបានកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈពេលដែលស្វាមី តាមទាន់ប្រពន្ធរបស់ខ្លួន កំពុងតែសាងភាពផ្អែមល្ហែមជាមួយប្រុសថ្មី នៅក្នុងបន្ទាប់ជួលមួយកន្លែង ជិតសាកលវិទ្យាល័យន័រតុន តាមបណ្តោយផ្លូវកែវចិន្តា ក្នុងភូមិទី៣ សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។

ស្ត្រីដែលលួចមានសា ហា យ ស្ម ន់ នោះឈ្មោះថា ល.ន អាយុប្រមាណ៣០ឆ្នាំ និងប្តីឈ្មោះ ដ.ន ភេទប្រុសអាយុ ប្រមាណ៣០ឆ្នាំ មុខរបរជាងភ្លើង និងដែក ស្នាក់នៅភូមិបាយាប សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ។ រីឯប្រុសស្នេហ៍របស់នាងមានឈ្មោះថា ទ.ច មានលំនៅស្នាក់នៅកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតនៅស្រុកបាធាយ ខេត្តកំពង់ចាម។

បើតាមសម្តីរបស់បុរសជាប្តី បានប្រាប់ថា ខ្លួនពីនាក់ប្រពន្ធ បានរៀបការជាមួយគ្នាជាង១០ឆ្នាំមកហើយ តែពុំទាន់មានកូននោះទេ ដោយប្រពន្ធយកលេស មិនទាន់ចង់បានប្រពន្ធ។ តែមួយរយៈពេលមកនេះ ប្រពន្ធរបស់ខ្លួនចេះមានការអាការៈប្លែក មិនចង់ឲ្យប្តីប៉ះពាល់ ចេះតែមានទំនាស់គ្នា និងសោះអង្គើយដាក់គាត់ផងនោះ បុរសជាប្តីក៏បានធ្វើការតាមដានប្រពន្ធរបស់ខ្លួន ទៅដល់បន្ទប់ជួលខាងលើ ក៏បានឃើញប្រពន្ធរបស់ខ្លួនកំពុងតែអោបថើបគ្នា ជាមួយបុរសផ្សេង ធ្វើឲ្យខ្លួនឈឺចាប់យ៉ាងខ្លាំង ក៏បានខ្ទប់ទ្វាររួចប្តឹងនគរបាលឲ្យឃាត់ខ្លួនតែម្តង។

នៅចុងក្រោយ សមត្ថកិច្ចបានឲ្យដឹងថា បុរសជាប្តីមិនបានប្តឹងប្រពន្ធនោះទេ ហើយបុរសជាប្តីក៏បានលះលែងប្រពន្ធ ដោយប្រគល់ប្រពន្ធឲ្យទៅប្រុសថ្មីនោះជាអ្នកមើលថែទាំបន្ត ។ខណៈនោះដែរ នគរបាលក៍បានណែនាំ កុំអោយមានអំពើហឹ ង្សា ហើយ អោយពួកគេ ទៅប្តឹងផ្តល់លែងលះគ្នា តាមផ្លូវច្បាប់នៅតុលាការ៕