ស្ទើរស្រក់ទឹកភ្នែក! ទោះបីជាថ្ងៃនេះ ករុណា ពេជ្រ បានសម្រេចបំណងរបស់ប៉ាក៏ពិតមែន តែក្នុងចិត្តស្ទើរតែប្រេះធ្លាយទៅហើយ
-

អ្នកគ្រប់គ្រងទូទៅ នៅក្នុងផលិតកម្មថោន និងតារាចម្រៀងមួយរូបដ៏ល្បីឈ្មោះ លោក ករុណា ពេជ្រ ដែលគ្រប់គ្នាហៅលោកថា កូនកត្តញូ តែងតែបង្ហោះសារ ព័ន្ធនឹងស្ថានភាពលោកមានគុណ និងជីវិតនៅក្នុងពេលនេះ ទោះបីជាលោកត្រូវជួបនឹងបញ្ហាជាច្រើន តែសម្រាប់ប៉ា គឺកូនតែតស៊ូ និងប្រឹងប្រែងរហូតទៅ ដើម្បីលោកប៉ាតែម្នាក់គត់។

ដោយឡែក កាលពីពេលថ្មីៗនេះ លោកក៏បានធ្វើតាមបណ្តាំរបស់ប៉ា​ ដែលបានផ្តាំលោកកាលពីប៉ុន្មានឆ្នាំមុន ដោយលោកបានសរសេររៀបរាប់ថា "អ្នកខ្លះ​ ក៏សេីចសប្បាយរីករាយនឹងទទួល​យក ការពិត​ .. ហេីយក៏មានអ្នកខ្លះ​ ក៏ទឹកភ្នែក​ព្រោះតែ​ ពិបាកនឹងទទួល​យក ការពិត​ .. ប៉ុន្តែទីបំផុត ការពិត​ នៅតែជា​ ការពិត​ ....​

ទោះបីការពិត​ពេលនេះ​ ខ្ញុំមិនទាន់ព្រមទទួលយកបាន​ក៏ដោយ​ ហេីយក៏នៅតែមិនចង់អោយវាក្លាយជាពិត​ក៏ដោយ ប៉ុន្តែវានៅតែដាស់អារម្មណ៏អោយខ្ញុំត្រៀមចិត្តត្រៀមកាយនៅអ្វីដែលនឹងកេីតឡេីងនាពេលខាងមុខសំរាប់រូបខ្ញុំ​ ....

បណ្តាំ​ 3 របស់ប៉ា​ កាលពីជាង​ 2 ឆ្នាំមុន​ ដែលនិយាយផ្តាំកូនមុនប៉ា​ ដាច់សរសៃរឈាមខួរ​ក្បាល​ 2 អាទិត្យ​ ​ គឺ​ កូនចាំមិនភ្លេច​ ... ពេលនេះកូនធ្វេីបានសំរេចមួយហេីយ​ ដែលជាទីកន្លែងសុខសាន្តចុងក្រោយរបស់ប៉ា​ កូនបានរៀបចំ​តាមបណ្តាំប៉ា​ ហេីយការកសាងមួយនេះ​ បេីប៉ាបានដឹង​ បានយល់ស្តាប់បានអ្វីដែលកូនបានប្រាប់ប៉ា​ ប៉ា​ប្រាកដជារំភេីប​ ជាក់ជាមិនខាន​ ...

កូនចង់នាំប៉ា​ ទៅឃេីញផ្ទាល់ភ្នែកណាស់​ ប៉ុន្តែចំងាយឆ្ងាយជិត​ 100km ពីភ្នំពេញ​ ហេីយម្យ៉ាងទៀតមេីលទៅខ្លាចកំលាំងប៉ា​ខ្សោយ ហត់ទប់មិនរួច​ ..... ហុឺ..

តាមរយះស្ថានភាពជំងឺ​របស់ប៉ា​ ហេីយបន្ទាប់ពីការកសាងកន្លែងមួយនេះ​រួចមក កូននឹងសង្ឃឹមថាវានឹងបានចំលងអាយុប៉ាបានយូរ​ ហេីយនៅក្បែរកូនបន្តទៀត...

អារម្មណ៏មួយនេះ​ ទៅដល់កន្លែងនេះ​ មានតែកែវភ្នែកទាំងពីរទេ​ ដែលយល់ពីអារម្មណ៏ខ្ញុំមួយនេះ..."។