ប្រិយមិត្តបានជ្រាបហើយថា ប្រពន្ធ លោក សុវណ្ណ រិទ្ធីបានកើតមានក្តីសោកសៅយ៉ាងខ្លាំង ព្រោះប្តីជាបង្គោលគ្រួសារហើយជាប់ឃុំឃាំង ក្នុងពេលប្រពន្ធកំពុងមានផ្ទៃពោះ ហើយថ្មីៗនេះ ក៏បានសម្រាលកូនស្រីទី២ បានដោយជោគជ័យហើយតែមិនគ្រប់ខែ នៅមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ ចំពោះម្តាយក្មេងវិញ មានសុខភាពមិនសូវល្អទេ ខ្សោយណាស់(ពីព្រោះដេកមិនបាន ញាំមិនបានពិបាកចិត្ត) សូមឲ្យចៅស្រីកំសត់និងម្តាយមានសំណាងល្អគ្រប់បែបយ៉ាង! នេះបើតាមការបញ្ជាក់ពីលោកសុវណ្ណសុខាឪពុកលោកសុវណ្ណរិទ្ធី» ។
.jpg?1589690010)
យ៉ាងណាមិញ ក្រោយសម្រាលកូនរួចមក ប្រពន្ធលោក សុវណ្ណ រិទ្ធី ក៏បានបង្ហោះសារពីជីវិតខ្លួនថា “ឧបសគ្គបង្រៀនអោយខ្ញុំកាន់តែរឹងមាំ??សូមផ្ដាំមដល់អ្នកម្ដាយទាំងអស់គ្នាថា ពេលទំងន់សូមកុំគិតច្រើន និងធ្វើអោយខ្លួនឯងស្ត្រេសខ្លាំង ឈឺ ក្អក ផ្ដាសសាយយូរខែ និង សំរាកមិនបានគ្រប់គ្រាន់ ដើច្រើន ហត់ច្រើន និងលើករបស់ធ្ងន់ៗ ព្រោះអ្នកម្ដាយដឹងទេថាវាប៉ះពាល់ខ្លាំងណាស់មកដល់កូន និង ខ្លួនឯង នេះជាមេរៀនមួយដែលខ្ញុំទទួលបាន គឺសំរាលមុនខែ មិនកំណត់ ចឹងម៉ាក់ៗទាំងអស់គ្នាត្រូវតែថែរក្សាសុខភាពអោយបានល្អ ពេលចាប់ផ្ដើមដឹងថាខ្លួនកំពុងទំងន់ ណា នេះជាកាចែករំលែកមួយដែលខ្ញុំផ្ទាល់ខ្លួនឯងជួប??❤️”៕
.jpg?1589690019)
.jpg?1589690019)
.jpg?1589690019)
.jpg?1589690019)
.jpg?1589690019)