កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមរបស់បងប្រុស Thoeun Pnn គាត់បានធ្វើការបង្ហោះពីជីវិតដ៏កំសត់របស់ក្មេងប្រុស ស្រី ចំនួន៣នាក់ ដែលត្រូវម្តាយរត់ចោល ខណៈពេលប្តីធ្លាក់ខ្លួនជំងឺ ដេកនៅនឹងកន្ទេល ។ នៅពេលដែលប្តីរបស់គាត់បានចែកឋានទៅ ស្រ្តីដែលត្រូវជាម្តាយនោះ ក៏បានវិលត្រឡប់មករកកូនវិញ ដើម្បីមើលថែ។

ម្ចាស់គណនីហ្វេសប៊ុកបានធ្វើការបង្ហោះកាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២០នេះថា "លឺថាម្តាយក្មេងៗត្រលប់មកវិញ ក្រោយបានឃេីញវិដេអូនេះ ចង់ដឹងចាំខ្ញុំនឹងមានវិដេអូ សួរនាំរកហេតុផលមួយ?❤️️?
សូមអរគុណចំពោះបងប្អូនសប្បុរសជនទាំងអស់ក្នុងការចូលរួមជួយដល់កុមារទាំងនេះ ខ្ញុំមិនមែនជាអង្គការ ឬក្រុមមនុស្សធម៌អ្វីទេ តែឃេីញអាណិតទប់ចិត្តមិនបានក៏សម្រេចចិត្តជួយពួកគាត់ ហេីយខ្ញុំសូមឈប់ទទួលប្រាក់ផ្ញេីជួយប្អូនត្រឹមថ្ងៃអាទិត្យនេះ ព្រោះខ្ញុំនឹងនាំយកអំណោយដែលទទួលបានទាំងអស់ទៅជូនពួកគាត់នៅថ្ងៃអាទិត្យ17.05.2020ពេលព្រឹកអរគុណសប្បុរសជនទាំងអស់ទាំងបងប្អូនខ្មែរនឹងខ្មែរឥស្លាម????បេីចង់ទៅអាចចូលរួមជាមួយខ្ញុំបាន"។

ដោយឡែកនៅថ្ងៃទី១៧ បងប្រុសក៏បាននាំយកសំភារៈ និងថវិការមកជូនលោកតា ដែលត្រូវជីតាបង្កើតរបស់ក្មួយទាំង៣នាក់នោះផងដែរ។ “ម្តាយក្មេងសារភាពថា ខ្លួនពិតជាបានទៅចោលកូនខ្លួនពិតមែន ស្តាប់ហេីយពិចារណាដោយខ្លួនឯង”?
ថវិការ1500$ ស្មេីនឹង(6លានរៀល)នឹងសំភារះប្រេីប្រាស់មួយចំនួនធំ អង្ក3បេ នឹងរបស់ប្រេីប្រាស់ជាច្រេីនផ្សេងទៀត បានជូនដល់ក្មេងៗទាំង៣នាក់នៅថ្ងៃនេះ អរគុណសប្បុរសជនដែលបានចូលរួមជួយដល់ក្មេងៗ ទាំងខ្មែរ នឹងខ្មែរឥស្លាម?❤️️?
(ពេលជួបទុករត់ចោលពេលបានផលមកវិញ)17.05.2020"។

មានវិដេអូ៖
ប្រភព៖ Thoeun Pnn