ឃើញហើយ រំជួលចិត្ត មិនអាណិត មិនបាន ! ព្រះសង្ឃមួយក្រុមបានលះបង់យ៉ាងធំធេងខ្លាំងណាស់នៅក្នុងការ ការពារព្រៃឈើខ្មែរ
-

ខេត្តឧត្តរមានជ័យ ៖ ប្រិយមិត្តជាទីមេត្រីដូចដែលបងប្អូនបានដឹងហើយថានៅក្នុងប្រទេសកម្ពុជាយើងមានព្រះសង្ឃមួយក្រុមបានមានការលះបង់យ៉ាងធំធេងខ្លាំងណាស់នៅក្នុងការ ការពារព្រៃឈើគឺ សហគមន៍សង្ឃរុក្ខវន័ ខេត្តឧត្តរមានជ័យ។

ទន្ទឹមនិងនេះដែរគេបានសង្កេតឃើញថាមានព្រះសង្ឃជាច្រើនអង្គដែលកំពុងក៏សាងអំពើរល្អជូនជនរួមជាតិ គឺការពារសត្វព្រៃជាច្រើនប្រភេទ ក្នុងគោលបំណងដើម្បីធ្វើការរក្សារទុកសម្រាប់ក្មេងៗជំនាន់ក្រោយរបស់ខ្មែរយើង ។

ជាមួយគ្នានេះដែរកិច្ចការព្រះសង្ឃទាំងអស់គឺនៅលើភ្នំ ឆ្ងាយពីជនបទ ដូច្នេះព្រះសង្ឃទាំងអស់កំពុងតែខ្វះចង្ហាន់ ព្រះសង្ឃកំពុងខ្វះថវិកាក៏សាងសាលា ព្រះសង្ឃកំពុងខ្វះថ្នាំពេទ្យនិងគ្រឿងការពារសុវត្ថិភាពជាច្រើនសម្រាប់ចូលក្នុងព្រៃនាពេលយប់ ដូចរូបភាពដែលឃើញ ស្រាប់ ។

ដូច្នេះហើយប្រសិនបើមានបងប្អូនណា ឬ ពុទ្ធបរិស័ទណាដែលមានសទ្ធាជ្រះថ្លាចង់ធ្វើបុណ្យជាមួយក្រុមព្រះសង្ឃដែលលះបង់ការពារព្រៃនៅសហគមន៍សង្ឃរុក្ខវន័ ខេត្តឧត្តរមានជ័យ នេះសូមធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ: 0976095318 ព្រះ ឧត្តរមណី ប៊ុន សាលួត   : 012 315753 ព្រះ ឧត្តរមណី ប៊ុនសាលួត៕