ថៃព្រមរុះរើរោងចេញពីតំបន់ស ក្រោយពីមានការជួបប្រជុំជាមួយមេបញ្ជាការរងយោធភូមិភាគទី៥
-

លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ នាព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារជួបប្រជុំជាមួយ លោកវរសេនីយ៍ឯក ធីរ៉ាក់វ៉ាត់ សែនចៃរ៉ាក់ មេបញ្ជាការយោធា ខេត្តចន្ទបូរី ។

ក្នុងការជួបប្រជុំរវាងមេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ ជាមួយមេបញ្ជាការយោធាខេត្តចន្ទបូរីក្នុងថ្ងៃនេះ គឺបានដោះស្រាយទំនាស់ដែលបានកើតឡើងយ៉ាងយូរមកហើយៗនៅក្នុងតំបន់ស តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ពីមុនមក ដោយភាគីថៃព្រមរុះរើរោងដែលថៃបានសាងសង់នៅលើ ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងតំបន់ស ចេញ ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានស្នើឲ្យភាគីថៃបើកច្រកទ្វារអន្តរជាតិព្រំ ប៉ៃលិន ឡើងវិញដើម្បីឲ្យមានការដោះដូរទំនិញទៅវិញទៅមករវាងប្រទេសទាំងពីរ ។

ប្រភព៖ យោធភូមិភាគទី៥