សូមជួយគាត់យកតែបុណ្យផង! អ៊ុំស្រីម្នាក់ កំពុងមានជំងឺដុះសាច់ក្នុងខួរក្បាល ត្រូវវះកាត់ជាបន្ទាន់ តែគ្រួសារគាត់ក្រណាស់ មិនមានលទ្ធភាពទេ...
ស៊ីហៀង
-

នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នេះគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា មូលនិធិសប្បុរសធម៌ ឥតក្លែងក្លាយ បានបង្ហោះសារដង្ហើយ សូមជំនួយពីសប្បុរសជន ទូទាំងប្រទេស​ ក៏ដូចជាអ្នកក្រៅប្រទេស មេត្តាជួយដល់អ៊ុំស្រីម្នាក់ដែលគាត់កំពុងតែមានជំងឺដុះសាច់ក្នុងខួរក្បាល ត្រូវការវះកាត់ជា តែគ្រួសាររបស់គាត់ក្រណាស់ មិនមានថវិការ សម្រាប់ធ្វើការវះកាត់នោះទេ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមខាងលើបានរៀបរាប់ថា "ជួយស៊ែរផងញោមៗ?សូមគុណម្ចាស់នឹងញាតិញោម មេត្តាជួយដល់ញោមស្រី កំពុងមានជំងឺដុះសាច់ក្នុងខួរក្បាល ត្រូវវះកាត់ជាបន្ទាន់ ដោយជីវភាពខ្វះខាតបច្ច័យក្នុងការចាយវាយរាល់ថ្ងៃ សូមជួយទៅតាមកំលាំងសទ្ធាផងចុះ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យរុស្សី លេខបរិច្ចាគទាន? 095 31 32 81/088 6 1111 47 ???"។

អាស្រ័យហេតុនេះ សូមបងប្អូន ជួយគាត់ផង គាត់ពិតជាទាល់ខ្លាំងមែនទែន ទើបសូមឲ្យបងប្អូនជួយដល់គាត់ គាត់ឈឺចាប់ណាស់ ពេលធ្វើទុក្ខម្តង៕

ប្រភព៖ មូលនិធិសប្បុរសធម៌ ឥតក្លែងក្លាយ