កុំធ្វើមុខអញ្ចឹងអាក្អូន ពេលដែលលួចរបស់គេ មានគិតទេថា គេឈឺចាប់ប៉ុណ្ណា ពេលដែលគេត្រូវចោរលួច និងបាត់បង់របស់ជាទីស្រលាញ់គេនោះ
-

ភ្នំពេញ៖ កាលពីវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី២០​ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ជាក់ស្តែពីបទលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុច មូលដ្ឋានសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះថា ពៅ សុខដែន ភេទ ស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនអចលនទ្រព្យ ស្នាក់នៅផ្ទះលេខ៤៤CD ផ្លូវលេខ២១៩ ភូមិ១៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ 

ចំណែកជនសង្ស័យមានឈ្មោះថា ១-ឈ្មោះ យិន សមរ៉ា ហៅ រ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាអ្នកដៃដល់) ។

២-ឈ្មោះ រស់ គឹមសាន្ត ហៅ ជ្រឹង ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិសំបុកចាប ផ្លូវបេតុង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

វត្ថុតាដែលលួចបានរួមមាន៖ លុយចំនួន១០.០០០៛(មួយម៉ឺន រៀល), ខ្សែដៃប្លាទីនមួយខ្សែ, ខ្សែក មួយខ្សែនិងចិញ្ចៀនប្លាទីនមួយវង់) សរុបតំលៃប្រហែល៣៥០$ (បីរយហាសិបដុល្លារសហរដ្ឋអាមេរិច) សមត្ថកិច្ចបានធ្វើការប្រគល់ជូនជនរងគ្រោះឈ្មោះ ពៅ សុខដែន វិញ តាមការស្នើសុំ ដោយមានការឯកភាពពីលោក ចែ សុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការ សាកសួរ និងចាត់ការតាម នីតិវិធីច្បាប់ ៕