សូមចូលរួមរំលែកទុក្ខផង...ស ពក្មេងប្រុស អាយុ២ឆ្នាំ ដែលបានធ្លាក់ចូលទឹក ខណៈពេលជិះម៉ូតូជាម្តាយនោះ ពេលនេះបានរកឃើញហើញ នៅចំណុច...
ស៊ីហៀង
-

ខេត្តកណ្តាល៖ កាលពីវេលាម៉ោង៤និង០៤នាទី ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ២០២០ ស ពក្មេងប្រុសអាយុ២ឆ្នាំ ដែលម្តាយជិះម៉ូតូដួលលើស្ពានដែកម៉ាលេ ហើយធ្លាក់ចូលទឹកទន្លេនោះ ពេលបានរកឃើញហើយ ដោយស ពក្មួយប្រុសបានអណ្តែតឡើង នៅចំណុចកើតហេតុ ស្ពានដែកបាឡេសិត្បូ ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ។

ជនរងគ្រោះមានឈ្មោះ ស្រួយ មានហេង ភេទប្រុស អាយុ២ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកឈ្មោះ ស្រឹម ស្រូយ អាយុ២៣ឆ្នាំ និងម្តាយឈ្មោះ មាស ដាវ៉ាន់ ភេទស្រី អាយុ ២១ឆ្នាំ មុខរបរ កសិករ ជនជាតិខ្មែរទីលំនៅភូមិសង្កាត់កើតហេតុ។

គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី១៩ ខែឧសភា នៅចំណុចស្ពានកំពុងសាងសង់ឆ្លងពីសង្កាត់សិត្បូ ទៅសង្កាត់កោះអន្លង់ចិន ស្ថិតនៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

នៅថ្ងៃកើតហេតុខាងលើ ម្តាយរបស់ក្មេងរងគ្រោះបានជិះម៉ូតូឌុបកូន ពីផ្ទះឆ្លងស្ពានទៅសង្កាត់កោះអន្លង់ចិន ដើម្បីយកបាយទៅឱ្យតៃកុងឡាន ព្រោះគាត់ជាអ្នកធ្វើម្ហូបឱ្យ។ ពេលធ្វើដំណើរដល់ពាក់ កណ្តាលស្ពាន ម៉ូតូក៏បានរអិលដួល ទើបបណ្តាលឱ្យក្មេងរងគ្រោះខ្ទាតធ្លាក់ចូលទៅក្នុងទឹកទន្លេតែម្តង៕