សៀមរាប៖ កាលពីថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិអង់គ្លេស ពីបទ ប្រទូស្តកេរ្តិ៍ខ្មាស ទៅលើកុមារីរងគ្រោះចំនួន ០២នាក់ ។

លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានឲ្យដឹងថា : កាលពីថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២០ ឈ្មោះ ព្រិល សារ៉េត ភេទស្រី អាយុ ៣៨ឆ្នាំ នៅភូមិត្រពាំងត្រែង សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប បានប្តឹងចោទប្រកាន់ទៅលើឈ្មោះ MATTHEN WILLIAM ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិអង់គ្លេស មានលិខិតឆ្លងដែនលេខ GBR 555121271 មុខរបរគ្រូបង្រៀន ភាសារអង់គ្លេស បានរំលោ ភបំ ពា នផ្លូវភេ ទលើកូនស្រីរបស់នាងខ្ញុំ ២នាក់ដែលមានឈ្មោះដូចចខាងក្រោម:
១. ឈ្មោះ ល. ច.ណ. ភេទស្រី អាយុ ១៣ឆ្នាំ ។
២. ឈ្មោះ ល. ច.រ ភេទស្រី អាយុ ១៧ឆ្នាំ ។

ក្រោយពីទទួលបានពាក្យបណ្តឹងរួចមកសមត្ថកិច្ចបានធ្វើរបាយការណ៍ជាលាយលក្ខអក្សរជូនលោកព្រះរាជអាជ្ញាសុំបើកការស៊ើបអង្កេតបឋម លុះនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ យើងបានកោះហៅឈ្មោះ MATTHEN WILLIAM មកសាកសួរបានសារភាពថាឈ្មោះ លីអា ចាន់ណារិទ្ធ និងឈ្មោះ លីហ្សា ចាន់ណារិទ្ធជាក្មួយបង្កើតរបស់ប្រពន្ធខ្លួន ហើយបានមករស់នៅជាមួយខ្លួន និងប្រពន្ធ ហើយខ្លួនបានឲ្យអ្នកទាំង២ម៉ាស្សាឲ្យ និងចាប់អោបថើបតែមិនបានរួមភេទទេ គ្រាន់តែដេកពោបពីលើ ហើយថើបថ្ងាស និងយកពុកមាត់ទៅត្រដុសលើផ្ទៃមុខនាង ។

ក្រោយពីធ្វើការសាកសួរចប់យើងបានរាយការណ៍ជូនលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានបញ្ជាឲ្យឃាត់ខ្លួនឈ្មោះ MATTHEN WILLIAM នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១១:០៥នាទី។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមនីតិវិធីបន្ត ៕


ប្រភព៖ gdlf-kh