ប្លែកជាងគេ! ក្រុងព្រះសីហនុ នឹងមានផ្លូវឆ្លងក្រោមដី២កន្លែង សម្រាប់ប្រជាជនឆ្លងកាត់ថ្នល់ (មិនធ្វើស្ពានអាកាសទេ)
ស៊ីហៀង
-

ទីក្រុងព្រះសីហនុប្រែមុខមាត់ ទៅជាស្រស់ស្អាត និងមានសោភ័ណភាពល្អ ដោយសារតែមានអ្នកគ្រប់គ្រងល្អ និងធ្វើប្រជាពលរដ្ឋមានទំនុកចិត្ត ជាប់ជានិច្ច ថាទីក្រុងមួយនេះ នឹងកាន់តែស្រស់ស្អាតឡើងទ្វេរដង។ ខណៈពេលនេះ ទីក្រុងព្រះសីហនុ ហាក់មានមុខមាត់ស្អាតឡើងទៅមួយថ្ងៃទៅមួយថ្ងៃ ដោយមានការខិតខំប្រឹងប្រែងរបស់ឯកឧត្តម គួច ចំរើន និងមន្រ្តីគ្រប់ជាន់ថ្នាក់ ដែលបានរួមកំលាំងគ្នាធ្វើឲ្យទីក្រុងមួយនេះ ល្អ ស្អាត ។

ដោយឡែកទីក្រុងមួយនេះ និងមានអ្វីដែលប្លែកទៀតហើយ ដោយម្ចាស់គណនីហ្វេសប៊ុកមួយមានឈ្មោះថា ប្រជាជន ខេត្តព្រះសីហនុ បានបង្ហោះសារយ៉ាងរំភើបថា "ការកត់សម្គាល់ប្លែកជាងគេពីផ្លូវនានា តាមបណ្ដោយផ្លូវជាតិលេខ៤ មានការស្ថាបនាផ្លូវឆ្លងក្រោមដី ២កន្លែង សម្រាប់ប្រជាជនឆ្លងកាត់ថ្នល់

( ខេត្តព្រះសីហនុ ២០/០៥/២០២០) ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខេត្តទេសចរណ៍សមុទ្រ គំរូពហុបំណងមួយនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាល យកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ ក្រៅពីគំរោងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា ផ្លូវជាតិលេខ៤ ក៏ត្រូវបានពង្រីកឲ្យធំដែរ ដែលមានទទឹងសរុបប្រមាណ ៣០ម៉ែត្រ ។ (ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១៦+00ដល់ ២២២+៧០០) អ្វីដែលជាការកត់សំគាល់ និងប្លែកជាងខេត្តដទៃនោះគឺ ការស្ថាបនាផ្លូវឆ្លងក្រោមដីពីរកន្លែងសម្រាប់ប្រជាជនឆ្លងកាត់ថ្នល់ដោយចូលឆ្លងក្រោមដីវិញ ។ ( មិនធ្វើស្ពានអាកាសទេ)។

សូមជំរាបជូនថាកងវិស្វកម្មតេជោ ហ៊ុនសែន សៀមរាប ដែលដឹកនាំបញ្ជាផ្ទាល់ដោយ នាយឧត្តមសេនីយ៏ផ្កាយមាស៤ ខេង សុមេធ ជាអ្នកទទួលបន្ទុកស្ថាបនាផ្ទាល់ ។ ក្នុងការសាងសង់នេះលក្ខណៈបច្ចេកទេស ត្រូវបានត្រួតពិនិត្យដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានឯកឧត្តម នូ វឌ្ឍនៈអនុរដ្ឋលេខាធិការក្រសួងជាអ្នកដឹកនាំរួម ។


ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ