ភ្នំពេញ៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៥៖៣០នាទីរសៀលស្ថិតនៅភូមិចំការឪឡឹកទី២ សង្កាត់កាកាបទី០២ កម្លាំងនគរបាលប៉ុស្ដិ៍ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពីបទឆក់(ទូរស័ព្ទ)។ ជនសង្ស័យទី១ឈ្មោះ សាន សុវណ្ណ ភេទប្រុស មុខរបរលក់ដូរ ស្នាក់នៅភូមិច្រេះ សង្កាត់ គោកឃ្លាងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យទី២ឈ្មោះ មុត បញ្ញា ភេទប្រុស មុខរបរលក់ដូរស្នាក់នៅសង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ជនរងគ្រោះឈ្មោះ ឈឿន យ៉ុម ភេទស្រី មុខរបរ ថៅកែលក់គ្រឿងចក្រ ស្នាក់នៅភូមិកប់ស្រូវធំ សង្កាត់គោករកាខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។

សំភារៈដកហូតរួមមាន ៖ ទូរស័ព្ទដៃចំនួន២គ្រឿង (ជារបស់ជនរងគ្រោះ), ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ពណ៌ ខ្មៅ សេរី២០២០ពាក់ស្លាកលេខភ្នំពេញ 1IF0566 (ជារបស់ជនសង្ស័យ)។

បច្ចប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការខណ្ឌដេីម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
