ប្អូនប្រុសម្នាក់រិះគន់ថា អ្នកមានស្នាដៃខាងសិល្បៈមិនសូវមានអ្នកមើលឃើញ តែបើជេគ្នាក្នុង​ TikTok នាំគ្នាឲ្យតម្លៃគ្រប់គ្នា....
សីហា
-

ក្នុងរយៈពេលប៉ន្មានថ្ងៃនេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកអ្នកខ្លះគាំទ្រ និងអ្នកខ្លះមិនគាំទ្រ ចំពោះតារា Tik Tok ស្រីចរិតប្រុស  គឺប្អូនស្រី សុខា បាន ចូលប្រឡូកក្នុងខ្សែភាពយន្តបែបអប់រំ លាយឡំនឹងកំប្លែង ដែលត្រៀមនឹងចាប់ផ្សាយនាដើមខែមិថុនាខាងមុខនេះ ខណៈដែលត្រូវបានក្រុមហ៊ុនថែរក្សាសម្រស់ U-WELL ជ្រើសរើសធ្វើជាតួសម្ដែង​ ឲ្យផលិតផលរបស់ខ្លួន​ដោយចាប់ដៃគូសម្ដែង ជាមួយលោក ម៉ាដូណា ។

យ៉ាងណាមិញ កាលពីថ្មីៗនេះក៏បានបែកធ្លាយនូវវីដេអូដែលប្អូនស្រី សុខា ឡើងរាំនិងច្រៀង ហើយម្នាក់នាំគ្នារិះគន់ថា “ធ្វេីតែចឹង​ បានសិល្បៈវាចេះតែថោកទៅៗ​ លែងមានអ្នកអោយតំលៃ​ ??? ចឹងហេីយបាន​ កុំថាខ្មែរមិនអោយតំលៃ​ មកពីថ្នាក់ដឹកនាំសិល្បះខ្មែរយេីងវាចូលចិត្តតែធ្វេីអីរបៀប​ បាយឡុកបាយឡរ​ ការអប់រំមិនដឹងក្បាលកន្ទុយផង​ ? មេីលតែតារាស្រុកគេជឿនលឿន​ គ្រាន់តែបានឃេីញនៅក្រៅម្តងៗ​ ស្រែកអរដូចគេជួបព្រះឥន្ឋ​ អាណឹងដោយសារអី? ដោយសារតែអ្នកសិល្បៈគេអោយតំលៃណាស់​ ក្នុងក្រសែភ្នែកមហាជន​ មិនមែនចាប់ឆាយដូចខ្មែរឯង​ ចង់អាណាចូលចេញតាមតែចិត្តចង់បែបនេះទេ??”។

ចំនែកម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Khom Sokkhaythit ក៏បានបន្ថែមថា“ អ្នកមានស្នាដៃខាងសិល្បៈវប្បធម៌ទាំងអស់សុទ្ធសឹងតែរកពុំបានតែគ្មានវាសនាក្នុងសិល្បះសព្វថ្ងៃ ទៅអាជេគ្នាក្នុង FB tiktuk ខាងអត់តំលៃបានឡើងទ្រើងវិញ ទើបសិប្បះមើលឃើញអោយជាតិសាសន៌ខ្ញុំ ពួកអ្នកមាមស្នារដៃសុំទៅនៅមួយគេទៅសុំជាង គេរកតែអ្នកមានទឹកដៃចឹងណា ឥលូវចេះកុំអោយអោយបាត់បង់ទឹកដៃស្ដាយទៅនៅមួយគេវិញចុះ?”៕


មានវីដេអូសុខា