អើម៉ាset ម៉ង...បុគ្គលិកមន្ទីរពេទ្យគន្ធបុប្ផាម្នាក់ ត្រូវចោរលួចរថយន្ត ដោយទាំងឯកសាររថយន្ត មាន ឈៀក,​កាតគ្រី, ពន្ធផ្លូវ, កាត់បង់ពន្ធផ្លូវ និងឯកសារមួយចំនួនទៀតផងដែរ...
ស៊ីហៀង
-

សៀមរាប ៖ បើយោងតាមពាក្យបណ្តឹងរបស់ម្ចាស់រថយន្តមានឈ្មោះថា លុក សុហឿន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរជាបុគ្គលិកមន្ទីរពេទ្យគន្ធបុប្ផា ទីលំនៅបច្ចុប្បន្ន ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ 

បើយោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះ បានឲ្យដឹងថា រថយន្តដែលបាត់នោះម៉ាក តូយ៉ូតា ហាយឡេនឌើ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-3078 បាត់នៅចំណុច បានបាត់កាលពី១២ និង៣៥នាទីពេលថ្ងៃ ដែលស្ថិតនៅចំណុច ខាងលិចរបងសណ្ឋាគារ សូហ្វីថែល ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានរថយន្តទៅចតនៅចិញ្ចើផ្លូវកូម៉ៃ ខាងលិចរបងសណ្ឋាគារ សូហ្វីថែល ហើយក៏ចូលទៅធ្វើការ នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា ស្រាប់តែដល់ម៉ោងញុាំ ជនរងគ្រោះក៏បានចេញមកញុាំបាយ ស្រាប់តែមិនឃើញរថយន្ត ក៏ដឹងថាចោរលួច នេះបើតាមយើងតាមកាលពីកាមេរ៉ាសុវត្ថិភាពដែលនៅក្បែរនោះ។

ម្ចាស់រថយន្តបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចថា នៅក្នុងរថយន្តនោះមានឯកសារដូចជា អត្តសញ្ញាណប័ណ្ណជាតិខ្មែរចំនួន០៣សន្លឹក , ប័ណ្ណបើកបរចំនួន០១សន្លឹក, កាតអេធីអឹមចំនួន០២សន្លឹក, ឯកសាររថយន្តនេះទាំងអស់ (មានឈៀក , កាតគ្រី, ពន្ធផ្លូវ, កាត់បង់ពន្ធផ្លូវ,) ឯកសារប្លងដីចំនួន០២ច្បាប់, សៀវភៅធនាគារចំនួន០១ក្បាល, ប្រាក់ដុល្លារចំនួន២០០ដុល្លារជាង និងសម្ភារៈមួយចំនួន។