កម្ពុជា ចូលប្រយ័ត្ន មើលឥណ្ឌាជាគំរូ ! ត្រឹម24ម៉ោង​ ប្រទេសឥណ្ឌាមានអ្នកឆ្លង Covid-19 យ៉ាងច្រើនសន្ធឹកសន្ធាប់ហួសពីការស្មាន...
ស៊ីហៀង
-

ប្រទេសឥណ្ឌាបានចុះបញ្ជីករណីឆ្លងវីរុស​Covid19ថ្មីចំនួន 6000 ករណីនៅថ្ងៃសុក្រ (22 ឧសភា) ដែលជាការកើនឡើងដ៏ច្រេីនបំផុតរបស់ប្រទេសនេះក្នុងរយៈពេលត្រឹម24ម៉ោង​ ខណៈដែលទីក្រុងញូវដែលីបន្ធូរបន្ថយការបិទនៅទូទាំងប្រទេស​ ហើយក្រុមហ៊ុនអាកាសចរណ៍នានាត្រៀមនឹងចាប់ផ្តើមជើងហោះហើរក្នុងស្រុកមួយចំនួនឡើងវិញ។

ប្រជាជនចំនួន 1.3ពាន់លាននាក់បានរាយការណ៍ថាមានករណីឆ្លងសរុបចំនួន 118000ករណីកាលពីថ្ងៃសុក្រដែលជាការកើនឡើងប្រមាណ 5ភាគរយពីតួលេខកាលពីថ្ងៃព្រហស្បតិ៍។ រួមបញ្ចូលទាំងការស្លាប់មានចំនួន 3583នាក់។

ក្រោយផ្ទុះម្តងទៀតនេះ នាយករដ្ឋមន្រ្តីឥណ្ឌាបញ្ជាអោយពន្យារពេលបិទប្រទេសដែលបានចាប់ផ្តើមនៅថ្ងៃទី ២៥ ខែមីនាដល់ថ្ងៃទី ៣១ ខែឧសភាប៉ុន្តែបានបន្ធូរបន្ថយច្បាប់នៅក្នុងតំបន់ដែលមានចំនួនករណីតិចនិងអនុញ្ញាតឱ្យរដ្ឋាភិបាលរដ្ឋចេញគោលការណ៍ណែនាំផ្ទាល់ខ្លួនលើបញ្ហាមួយចំនួន៕ CNA