លោកកូនមហាអកតញូម្នាក់ ព្រោះតែរឿងឪពុក មិនបានលើកទូរស័ព្ទសោះ ចាំអីត្រូវវា យគាត់រហូតដល់...
ស៊ីហៀង
-

បន្ទាយមានជ័យ ៖ កូនប្រុសអកតញូម្នាក់ បានវា យសម្លា ប់ឪពុករបស់ខ្លួន ព្រោះតែរឿងបន្តិចបន្តួច រួចក៏រត់គេចខ្លួនបាត់ស្រមោល ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុច ភូមិដឺ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យកាលពីម៉ោង១០និង៣០នាទីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។

ជនរងគ្រោះមានឈ្មោះថា នូវ ថន អាយុ៥៨ឆ្នាំ។ ចំណែកកូនដែលក្លាយជាឃាតកមានឈ្មោះថន ធួន ភេទប្រុសអាយុ៣៥ឆ្នាំ រស់នៅភូមិ ឃុំជាមួយ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនដៃដល់ បានទៅធ្វើការនៅផ្ទះម្តាយក្មេក លុះល្ងាចឡើង ទៅផឹកស៊ី សប្បាយរីករាយ ហើយក៏បានយកទៅទូរស័ព្ទតេហៅឪពុកដែលនៅផ្ទះ តែឪពុកមិនបានទទួល។ ពេលកូនមកដល់ផ្ទះក៏រករឿង ហើយកើតជម្លោះ។ ដោយសារតែឥទ្ធពលស្រា ក៏ស្ទុះទៅទាញអង្រែបុកអង្ករ វា យទៅលើឪពុកខ្លួនចំកញ្ចឹង.ក ផ្នែកខាងក្រោយបណ្តាលឲ្យដួលផ្កាប់មុខរងរបួសធ្ងន់ ហើយក៏ស្លា ប់នៅតាមផ្លូវ ពេលដឹកយកទៅមន្ទីរពេទ្យតែម្តង។

បច្ចុប្បន្នសមត្ថកិច្ចកំពូងតែ តាមចាប់ខ្លួន មកផ្តន្ទាទោស​ ព្រោះថាបន្ទាប់ពីប្រព្រឹត្តហើយ ក៏រត់គេចខ្លួនបាត់ស្រមោលតែម្តង៕