សោកស្តាយរកពាក្យអ្វីនិយាយមិនបាន បងប្អូនដែលមានបំណងចង់ចូលរួមពិធីបុណ្យស ពរបស់លោក ទិត្យ សែម តំកល់នៅវត្ត...
-

ភ្នំពេញ៖ បងប្អូនមហាជនមួយចំនួនប្រាកដជាបានស្គាល់ សាស្ត្រាចារ្យផ្នែកល្ខោនខោលជំនាញតួយក្ស និងជាអ្នកដំឡើងរាល់ស្នាដៃរបស់សិស្ស ដែលកំពុងសិក្សានៅសាលាមធ្យមវិចិត្រសិល្បៈផ្នែកល្ខោនខោល លោកគ្រូទិត្យ សែម កាលពីយប់ថ្ងៃ២៣​ ខែឧសភា ឆ្នាំ២០២០ លោកគ្រូ បានទទួលមរណភាពហើយ ដោយសាររោគាពាធ។

ដំណឹងនេះពិតជាធ្វើឲ្យមហាជនមានការរន្ធត់ចិត្ត និងសោកស្តាយ ជាពន់ពេក ដែលយើងបានបាត់បង់ធនធានមនុស្សដ៏សំខាន់ ដ៏អស្ចារ្យ និងមានស្នាដៃល្អ បានលាចាកឆ្ងាយពីយើងរហូតហើយ ។ ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់តារាសម្តែង ពេជ្រ ចរណៃ បានឲ្យដឹងថា "សាស្ត្រាចារ្យ ទិត្យ សែម ផ្នែកល្ខោនខោល ?ស ពតំកល់នៅវត្តទឹកថ្លា សូមជម្រាបជូនដំណឹងដល់សិស្សគុនទាំងអស់ និងបងប្អូនអ៊ុំពូមីងដែលបានស្គាល់លោកគ្រូ 24.05.2020"។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានបង្ហាញអារម្មណ៍សោកស្តាយ ក្រៀមក្រំ​ ដែលយើងបានបាត់បង់ធនធានមរតកមនុស្សរស់ម្នាក់ទៀតហើយ ដែលជាសាស្ត្រាចារ្យល្ខោនខោលនៃប្រទេសកម្ពុជា សូមវិញ្ញាណក្ខន្ធ លោកគ្រូបានទៅកាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ???? សូមកូនខ្មែរភ្ញាក់ឡើង លោកគ្រូចាស់ៗនៅមិនបានយូទៀតទេ !៕