ឯកឧត្តមគួច ចំរើន ដែលបានការគោរពស្រលាញ់ និងការកោតសរសើរមិនដាច់ពីមាត់ ពីសំណាក់មហាជន ក៏ដូចជា អ្នកក្រុងព្រះសីហនុផ្ទាល់ ដោយលោកគ្រាន់តែកាន់តំណែងមិនទាន់បានប៉ុន្មានផង តែរូបលោកបានបន្សល់ស្នាដៃជាច្រើន និងបានជួយដល់ជនទីទាល់ក្រ លំបាកវេទនា ។

ភាពចិត្តល្អ និងការធ្វើឲ្យប្រជាមានទំនុកចិត្ត គោរព ស្រលាញ់ មានការសណ្តោសប្រណៃ ដល់ជនដែលមានការលំបាក ទើបធ្វើឲ្យមហាជន នៅខេត្តព្រះសីហនុក៏ដូចជាមហាជនទូទៅ គោរព កោតសរសើរពីស្នាដៃរបស់លោក។ ដោយឡែក កាលពីថ្ងៃម្សិលមិញនេះ រូបលោកផ្ទាល់បានជូនថវិការចំនួន២០០០ពាន់ដុល្លារ ជូនដល់យោធា ដែលកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

ក្នុងគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា ប្រជាជន ខេត្តព្រះសីហនុ បានរៀបរាប់ថា ជួយគ្នាទៅវិញទៅមក ជួយដោយការគោរពស្រឡាញ់ ជួយដោយពេញចិត្ត និងជាការផ្ដល់ក្ដីសង្ឃឹមដល់អ្នកដែលកំពុងជួបទុក្ខលំបាក
នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ឯកឧត្ដម គួច ចំរេីន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជើញសួរសុខទុក្ខ ជូនពរ និងបានផ្តល់ថវិកាចំនួន ២០០០ដុល្លា ជូនដល់លោក ជា កែវ ដែលជាយោធា ប្រចាំការនៅខេត្តព្រះវិហារ ដែលមានជម្ងឺត្រូវសម្រាកព្យាបាលនៅមន្ទីរយោធា ( ពេទ្យ១៧៩ )រាជធានីភ្នំពេញ ។

