លោក ផែង វណ្ណៈ ថា​ បើចង់ឲ្យសិល្បៈមានតំលៃ ទាល់តែយកមកមនុស្សដែលមានតំលៃ យកមកសម្តែង មិនមែនយកមនុស្សសំ...
-

លោកផែង វណ្ណៈ ដែលទទួលបានការគាំទ្រ យ៉ាងខ្លាំងពីសំណាក់មហាជន កាលពីយប់នេះ លោកក៏បានលើកយករឿងប្អូនស្រីសុខា ដែលជាតារា Tiktok កំពុងទទួលប្រជាប្រិយភាព និងការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់មហាជន ដែលលោក អុឹម ជីវ៉ា ជ្រើសរើសយកមកធ្វើជាតួសម្តែង ក្នុងខ្សែភាពយន្តបែបអប់រំ លាយឡំជាកំប្លែង ដែលត្រៀមនិងចាក់ផ្សាយក្នុងពេលឆាប់ៗនេះ។

ទាក់ទិននឹងរឿងនេះផងដែរ បានធ្វើឲ្យមហាជនជាច្រើនលោកក៏សម្តែងការមិនពេញចិត្ត ដោយពេលកន្លងមកក៏ធ្លាប់មានគណនីហ្វេសប៊ុកមួយធ្លាប់បានបង្ហោះសារថា "គ្រាន់តែក្មេងស្រីម្នាក់ ចេះលេងTikTok និយាយពាក្យហូបបាយនៅ បានក្លាយទៅជាតារាសម្តែង និងជា វាគ្មិនកិត្តិយសបានដែរ ចឹងសម្រាប់ប្រទេសកម្ពុជាមិនខ្វះទេ មានធនធានសិល្បៈគ្រប់តែគ្នាហ្នឹង ព្រោះពាក្យហូបបាយនៅ មួយម៉ាត់សូម្បីតែក្មួយខ្ញុំក៏ចេះនិយាយដែលពាក្យនេះ"។

ជាមួយគ្នាផងដែរ កាលពីយប់មិញនេះ លោកផែង វណ្ណៈ ដែលពុកម៉ែគាំទ្រនោះ ក៏បានឡាយវិដេអូនិយាយ ពាក់ព័ន្ធនឹងប្អូនសុខា ។ លោកបាននិយាយថា "នៅពេលដែលមើលច្រើន គេស្គាល់ច្រើន​ ទាញឲ្យមកសម្តែង ផ្សាយពាណិជ្ជកម្ម ជាដើម។ លោកបានបន្តទៀតថា​ "អ្នកទាំងនោះមានចេញទីសាលាសិល្បៈអត់ ពួកនឹងដែលយកអ្នកដែលគេចេញពីសាលាសិល្បៈយកមកសម្តែងអត់ អត់មានទេ? គេដើររើសមនុស្សសំរាម ឲ្យយកមកធ្វើជាអ្នកសិល្បៈ ( លោកប្រើពាក្យថាមនុស្សសំរាម) សួរថា ហេតុអីបានជាបងប្អូនខ្មែរមិនគាំទ្រសិល្បៈ? សួរថា ហេតុអី មនុស្សសំរាមមកសំដែង ពីណាគេមើល ។ លោកបានសង្កត់ធ្ងន់ថា​ យកមនុស្សជេរ ប៉ោឡែនៅក្នុងកម្មវិធី TikTok មួយ យកមកអោយសម្ដែង អាណាគេមើល រួចហើយបងប្អូនយើងប្រជាជនខ្មែរ លែងគាំទ្រសិល្បៈអស់ហើយ ចុះបើយើងទៅយកមនុស្សសំរាម មកសំដែងអ្នកណាគេមើល។ យើងត្រូវជ្រើសរើសមនុស្សដែលមានទេពកោសល្យ មានការរៀនសូត្រចេញពីសាលាសិល្បៈ បណ្តុះបណ្តាលឲ្យយកមកសម្តែង អាហ្នឹងបាន បាន លើកលែងតែអ្នកកំប្លែងអី ដែលមានដុងពីកំណើត ពីអីមក អាហ្នឹងយើងជ្រើសរើសអ្នកកំប្លែងទៅវាអត់អីទេ ដែលគេហៅថា មាននិស្ស័យ  មានដុងពីកំណើត តែអានេះ គឺយកមកដែលគេហៅថា មនុស្សសំរាម បង្កើតតែ TikTok ជេរគ្នាពេញ TikTok ចឹងទៅ ហើយឲ្យយកមកសម្តែងសិល្បៈ សួរថាជួយអី? មនុស្សសមត្ថភាពធន់នឹង ពេលដែលក្លាយទៅជាអ្នកសិល្បៈ តើវាអាចលើកតដំកើនសិល្បៈទៅជាអីបាន? ចម្លើយគឺ គ្មានអីក្រៅពីទាញតម្លៃសិល្បៈឲ្យវាធ្លាក់ចុះនោះទេ។ 

ជាចុងក្រោយ លោកផែង វណ្ណៈ ថា ចង់ឲ្យសិល្បៈមានតំលៃ ទាល់តែមនុស្សដែលមានតំលៃដែរ បើយើងសំរាមមនុស្សយកមកឲ្យសំដែង គេក៏មិនមើលដែរ។ បើជ្រើសយកមក បើកំប្លែងឲ្យកំប្លែងទៅ ឲ្យគេសើចទៅមិនថា អានេះចេះតែជេរ នៅក្នុង TikTok រួចហើយយកមកឲ្យធ្វើជាអ្នកសំដែង និយាយទៅថាឯងឈ្លោះជាអ្នកសិល្បៈទៀតហើយ។

បើចង់ជ្រាបឲ្យកាន់តែច្បាស់ សូមទស្សនាវិដេអូទាំងអស់គ្នា៖