ភ្នំពេញ៖ លោកគ្រូ គ្រូ ទិត្យ សែម ដែលសាស្ត្រាចារ្យផ្នែកល្ខោនខោលជំនាញតួយក្ស និងជាអ្នកដំឡើងរាល់ស្នាដៃរបស់សិស្ស ដែលកំពុងសិក្សានៅសាលាមធ្យមវិចិត្រសិល្បៈផ្នែកល្ខោនខោល បានទទួលមរណភាពហើយ ដោយសាររោគាពាធ។ បន្ទាប់ពីបានទទួលដំណឹងនេះភ្លាម ធ្វើមហាជន កូនសិស្សរបស់លោកគ្រូ ពិតជាការសោកស្តាយ និងរន្ធត់ចិត្តជាខ្លាំង។

ដោយឡែកនៅថ្ងៃនេះគឺជាថ្ងៃនៃពិធីបុណ្យស ពរបស់លោក ដែលក្រុមគ្រួសារសាច់ញាតិបងប្អូនកំពុងតែប្រារព្ធឡើង ស្រាប់តែមានហេតុការរណ៍ ដែលនឹកស្មានដល់ នៅក្នុងរោងពិធី ។ បុរសម្នាក់ដែលត្រូវបានគេឲ្យដឹង គាត់មិនមែនអ្នកសិល្បៈអ្វី ឬ បានរៀនសិល្បៈអ្វីនោះទេ ស្រាប់តែ គាត់ឡើងរាំ ទាំងបិទភ្នែក ដែលមើលទៅពិតជាអ្នកដែលបានហ្វឹកហាត់ និងរៀនពីល្ខោនខោលនោះអញ្ចឹង។

ជាមួយគ្នានោះផងដែរ ធ្វើឲ្យមហាជន គិតថា ប្រហែលជាលោកគ្រូ មិនទាន់អស់អាល័យ ជាមួយនិងសិល្បៈ ដែលគាត់ប្រើជីវិតរបស់គាត់ទាំងស្រុង បង្ហាត់បង្រៀនល្ខោនខោល ដល់កូនសិស្ស ដូចនេះ ទើបធ្វើឲ្យមានហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះឡើង។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកនោះបានរៀបរាប់ថា "លេីកទីមួយដែលខ្ញុំមេីល ផ្ទាល់និងភ្នែក វិញ្ញាណគាត់នៅតែល្ខោនខោល ចៅប្រុសរបស់គាត់មិនមែនអ្នកល្ខោនខោលទេគាត់អត់ចេះរាំទេ??????"។

ភ្លាមនោះក៏មានបងប្អូនបានជាច្រើនបានចូលមកខមិនថា ព្រលឹងរបស់លោកគ្រូល្ខោនខោលមែនទេអូន? ក៏មានបងប្អូនឆ្លើយថា បាទ "ពិតជាស្ញប់ស្ញែងគាត់ណាស់"។និងមានអ្នកខ្លះទៀតថា "ឃើញ..ហើយមានអារម្មណ៍ចង់ស្រក់ទឹកភ្នែក.???"។












មានវិដេអូ៖