ជាថ្មីម្តងទៀត...លោកសែម សង្វាត សូមបងប្អូនមេត្តាជួយទិញ ផ្លែឈើលោកផង មានលក់មង្ឃុត សាវម៉ាវ និងធុរ៉េន មកពីមេម៉ត់ផ្អែមឆ្ងាញ់ណាស់...មានវិដេអូ
ស៊ីហៀង
-

បងប្អូនមហាជន ជាច្រើនប្រាកដជាបានស្គាល់ និងស្តាប់ចម្រៀងរបស់លោកបងប្រុស សែម សង្វាតរួចមក​ ពីទឹកដមសំលេង ដ៏ក្រអួនក្រអៅ សែនពិរោះរណ្តំ ។ តាំងពីលោកធ្លាក់ខ្លួនមានជំងឺមក ធ្វើឲ្យរូបលោក មានការពិបាក រូបរាងកាន់តែចុះស្គមទៅៗ ធ្វើឲ្យជនលោកមានការអាណិត ដល់តារាចម្រៀងរូបនេះយ៉ាងខ្លាំង។

ក្រោយពីវិលត្រឡប់ចូលសិល្បៈវិញ ក៏មានបងប្អូនជាច្រើន ចូលរួមត្រេកអរ ចំពោះរូបលោក បើទោះបីការងារសិល្បៈមិនសូវធ្វើឲ្យលោកទទួលបានប្រាក់គ្រប់គ្រាន់នៅក្នុងការជីវិតរស់នៅប្រចាំថ្ងៃ តែក៏បានជួយសម្រាលដល់ទុក្ខលំបាករបស់លោក នៅពេលដែលលោកជួបនូវការលំបាក ។

ដោយឡែកក្រៅធ្វើអ្វីមិនបានដូចមុន ហើយមានបន្ទុកចិញ្ចឹមសាច់ និងកូនផងនោះ ទើបតម្រូវឲ្យរូបលោក ត្រូវប្រឹងទាំងឈឺទាំងជា ដើម្បីរកប្រាក់មកផ្គត់ផ្គងជីវភាពប្រចាំថ្ងៃ។ នៅថ្ងៃនេះលោកបានធ្វើឡាយវិដេអូលក់ផ្លែឈើទៀតហើយ និងសូមអង្វរដល់បងប្អូនមេត្តាជួយជៀវ ម្នាក់មួយគីឡូ ពីរគីឡូ ផង។ នៅក្នុងគណនីហ្វេសប៊ុករបស់លោកបានរៀបរាប់ថា "សូមជួយShare ផង! ខ្ញុំបាទមានលក់មង្ឃុត សាវម៉ាវនិងធុរ៉េនមកពីមេម៉ត់ផ្អែមឆ្ងាញ់ណាស់ញុាំហើយចង់ញុាំទៀត! បើបងប្អូនចង់កម្ម៉ងសូមដាក់លេខទូរស័ព្ទខាងក្រោម និងទីតាំង! ☺️? មង្ឃុតមួយគីឡូ ៨០០០រៀល សាវម៉ាវមួយគីឡូ ៨០០០រៀល លេខទូរស័ព្ទ 011663008/ 093591860"។

មានវិដេអូ៖